ក្រសួងថាភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម ​​អំពាវនាវទៅពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍ក្រោយ ភ្លៀងនៅតែបន្ត ធ្លាក់រាយប៉ាយទូទាំងប្រទេស ពិសេស នៅតំបន់ជាប់ព្រំដែនថៃ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី​០៥ដល់ថ្ងៃទី ០៦ ខែតុលា ស្ថានភាពភ្លៀងអាចនិងមានការថយចុះបន្តិច​ ប៉ុន្តែចាប់ពីថ្ងៃទី ០៧ខែតុលា តទៅ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេសឡើងវិញ។

ក្រសួងបន្ថែមទៀតថា ភ្លៀងធ្លាក់រាយប៉ាយបែបនេះ គឺបណ្តាលមកពីកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប នៅតែបន្តអូសបន្លាយ ចាប់ពីយប់ថ្ងៃទី ០៦ខែតុលាស្អែកនេះ នឹងមានសម្ពាធទាបថ្មី ១ទៀត ធ្វើដំណើរមកកាន់ឆ្នេរវៀតណាមភាគកណ្តាល ហើយបន្តរំកិលខ្លួនមកស្ថិតនៅលើកម្ពុជា។

ក្រសួងបន្តថា ចាប់ពីថ្ងៃទី០៩ខែតុលា នឹងមានសម្ពាធទាបសកម្មមួយកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង ក្បែរកោះហៃណាំ។

សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ