អ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសង្ឃឹមមានអ្នកចូលរួមច្រើនជាងឆ្នាំមុន

លោក ហ៊ុន ម៉ានី និងក្រុមអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅខេត្តសៀមរាប (ហួត វុទ្ធី)

ក្រុមអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅខេត្តសៀមរាបឆ្នាំនេះ សង្ឃឹមថាមានអ្នកចូលរួមច្រើនជាងឆ្នាំមុន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ នៅព្រឹកមិញ ប្រធានគណៈកម្មការ និងជាប្រធានក្រុមការងារប្រតិបត្តិ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា លោករំពឹងថានឹងមានអ្នកចូលរួមលើសពីឆ្នាំមុន ដែលឆ្នាំមុនមានអ្នកចូលរួម​១លាន៦សែននាក់។

តែទោះជាយ៉ាងណាលោក ហ៊ុន ម៉ានី មិនបានបញ្ជាក់ពីថវិកាចំណាយលើការរៀបចំព្រឹត្តិការណ៍ឆ្នាំនេះទេ។

នេះគឺជាឆ្នាំទី៦នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលគេតែងតែធ្វើជារៀងរាល់ឆ្នាំនៅក្នុងតំបន់ប្រាសាទអង្គវត្ត ខេត្តសៀមរាប។ ឆ្នាំនេះគេគ្រោងធ្វើចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់១៦ មេសា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សាទរមរតកដូនតា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ