ល្ខោនបែបអូប៉េរ៉ានឹងសម្តែងនៅចុងសប្តាហ៍នេះ​

ផលិតកម្មមួយ បានសហការជាមួយក្រសួងវប្បធម៌វិចិត្រសិល្បៈ និងដៃគូផ្សេងទៀត រៀបចំការសម្តែងល្ខោនបែបអូប៉េរ៉ា នៅរាជធានីភ្នំពេញចុងសប្តាហ៍នេះ។​

កម្មវិធីនេះ មានការសហការរវាងផលិតកម្ម Mozart at Angkor ក្រសួងវប្បធម៌វិចត្រសិល្បៈ គណប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជានិងអង្គការUNESCO។​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ផលិតកម្មMozartឲ្យដឹងថា ល្ខោនអូរ៉ាបុរាណរឿង “ខ្លុយខ្មែរវេទមន្ត” នឹងត្រូវសម្តែងនៅសាលមហោស្រពចតុមុខនៅល្ងាចថ្ងៃទី១០ មីនានេះ។ កម្មវិធីនេះ មានសិល្បករ សិល្បការនីខ្មែរ ២៥នាក់ និង មានឧបករណ៍បុរាណខ្មែរជាច្រើន វង់ភ្លេងពិណពាទ្យ យីកេ ហើយរួមទាំងក្រុមរបាំរបស់អង្គការ Amrita Performing Arts ផងដែរ។

បើតាម​ផលិតកម្ម Mozart at Angkor គឺនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ ល្ខោនអូប៉េរ៉ានេះនឹងត្រូវរៀបចំការសម្តែងឆាកខ្នាតធំនៅក្នុងទឹកដីប្រាសាទអង្គរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ