អ្នកវិភាគថា បក្សប្រឆាំងទំនងជាមិនត្រូវគេរំលាយមុនបោះឆ្នោតទេ

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

អ្នកវិភាគមួយចំនួនលើកឡើងប្រហាក់ប្រហែលគ្នាថា បក្សប្រឆាំងទំន​ងជាមិនត្រូ​​វបានប​ក្សកាន់អំ​ណា​ចរំលាយ មុនការ​បោះ​ឆ្នោ​​ត​​ដូច​​ការ​គំ​​​រាមនោះទេ ដោយថាកម្ពុជាជាប់កាត​ព្វកិច្ចគោ​រព្ធលទ្ធិប្រជាធិបតេយ្យ តា​ម​​​​កិច្ចព្រ​មព្រៀ​ង​​នា​​​នាជាមួយ​អង្គការ​ស​​​ហ​ប្រ​​ជាជាតិ។

ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន សារន​យោបាយជា​ច្រើនគំរាមថា បក្សប្រឆាំងមួយនេះអាច​នឹងត្រូវរំលាយចោលតាមរយៈអំណាចតុលាការ បើមិនជ្រើ​ស​រើសមេ​ដឹ​កនាំថ្មី។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា បក្សប្រជាជនទំនងជាមិនជ្រើ​សរើសយកយន្ត​កា​​​រ​ទៅ​​រំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតទេ ដោយថាបក្សកាន់អំណាចទំនងជាដឹងមុនថា ការ​​​រំលា​​​យ​​គ​​ណ​បក្សប្រឆាំង គ្មានផលចំណេញដល់ខ្លួនទេ ខណៈដែលសហគមន៍​អន្តរជាតិកំពុងឃ្លាំ​មើល​ពី​​​ដំ​ណើ​​​​​​​​រ​​វិវឌ្ឍន៍ប្រជាធិបតេយ្យនៅកម្ពុជានោះ។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា កម្តៅនយោបា​យ​ពេ​​ល​នេះ បក្សកាន់អំណាចកំពុងប្រើយុទ្ធសាស្ត្រ ប​​ន្ត​ព​ង្រឹងអំណាច តាមលំនាំប្រទេសកុម្មុយនីស្តនិយម។

លោកថា៖ «ផែនការយុទ្ធសាស្ត្រនេះ គឺកែប្រែប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឲ្យទៅ​ជាប្រ​ព័ន្ធដឹកនាំមួយដូចប្រទេសកម្មុយនីស្តវៀតណាម និងកុម្មុយនីស្តចិន។ ហើយទុកឲ្យ​មានលំនាំ​ពហុបក្ស ទុកឲ្យមានគណបក្សតូចៗខ្សោយ ទុកឲ្យបក្សមួយដឹកនាំរហូតអញ្ចឹងទៅ។ ខ្ញុំថាប្រ​ហែលជាមិ​នមែ​នជាផលប្រយោជន៍គណបក្សប្រជាជន ទៅរំលាយទាំងស្រុងទេ»។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា អ្វីដែលរារាំងកម្ពុជា មិនឲ្យដើរលើរបត់កុម្មុយនីស្តបាននោះ កិច្ច​ព្រម​ព្រៀ​ង​ស​ន្តិភាពទីក្រុងប៉ារី​ស ដែលលោកថានៅមានឥទ្ធិពលមកលើកម្ពុជានៅឡើយ។

លោកថា៖ «ក្នុងនោះក៏មានចែងថា ប្រទេសហត្ថលេខីទាំងអស់ សន្យាធ្វើឲ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្ស ហើ​​យនឹងត្រូ​​វមានយន្តកា​រដោះស្រាយ បើសិនជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប្រទេសជាហត្ថលេ​ខីនៃ​ប្រ​​​ទេសណា​មួយ អាចលើកបញ្ហានេះទៅអង្គការសហប្រជាជាតិ ឲ្យបញ្ចប់ការរំ​លោភសិទ្ធិម​នុស្សធ្ង​ន់ធ្ង​រនេះ​»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា បើតាមមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ និងយន្តការ​ជំរុ​ញប្រជា​ធិបតេយ្យរបស់អង្គការសហប្រជាជាតិនោះ លោកថាបក្សកាន់អំណាចនឹ​ងមិនរំលា​យបក្ស​ប្រឆាំ​ងទេ។

លោកថា៖ «បើតាមទស្សនខ្ញុំ។ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ នឹងមិនត្រូវបានគេរំលាយទេ ដោយសារផ្អែ​កទៅលើ​លក្ខខណ្ឌ២។ ទី១សហគមន៍​អ​ន្តរជាតិ កំពុងតែមានយន្តការច្រើន ជំរុញឲ្យរដ្ឋាភិបាលគិតគូ ឬក៏អនុវត្តគោល​ការណ៍​ដោះលែ​ងមេដឹកនាំបក្សប្រឆាំង។ ចំនុចមួយទៀត កាលណារំលាយគណបក្សប្រឆាំង បើតាមគោលការណ៍ច្បាប់ ស​ភាក៏ត្រូ​វរំលាយដែរ ដោ​យសារសមាជិកសភានៅសល់តែ៦៨ អត់គ្រប់ ដោយសា​រមាត្រា៧៨​នៃ​រដ្ឋធម្ម​នុញ្ញ​ចែងថា សមាជិកស​ភា​យ៉ា​ងតិច១២០រូប។ ដូច្នេះកន្លែងហ្នឹង បើសភាមិនស្របច្បាប់ រដ្ឋាភិ​បាល​ក៏មិ​ន​ស្រ​បច្បាប់​ដែរ​​។ អញ្ចឹងខ្ញុំគិតថា លក្ខខណ្ឌនេះពិបាកនឹងរៀបចំរំលាយគណបក្សប្រឆាំងបាទ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើបក្សកាន់អំណាចរំលាយបក្សប្រ​ឆាំងដូចកា​រគំ​រាម​មែន លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាត​ព្វកិច្ចឃ្លាំមើលដំណើ​រការវិវឌ្ឍនៃ​ដំណើរកា​រប្រ​ជា​ធិ​​ប​តេ​យ្យ​​​​នៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។

លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូងគេបញ្ឈប់កូតា ឬក៏អាចគេបិទទីផ្សារតែម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មកគេអាចផ្តាច់ជំនួយយោធា បន្ទាប់មក​បិទទី​ផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិនបើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយា​យ​ជា​ការ​ព្រមព្រៀងអន្តរជាតិបាន»។

ក្រោយពីចាប់ខ្លួន លោក កឹម សុខា មានតែមហាអំណាចកុំម្មុយនីស្តចិនមួយប៉ុណ្ណោះ គាំ​ទ្រចំណា​ត់​ការរបស់រដ្ឋា​ភិ​​បា​លកម្ពុជា។

ក្រៅពីនោះ ក្រសួងការបរទេសអាមេរិក ហៅកា​រចាប់ខ្លួ​ន​លោ​ក កឹម សុខា ថា ប​ង្ក​​​​​ប់​​​ហេតុ​ផល​ន​​យោ​បាយ នឹងថាស្ថានការណ៍នយោបាយបែបនេះ ពិបាកទទួល​យ​​​កលទ្ធ​ផលឆ្នោ​ត​នាឆ្នាំ​២០១៨។

ស​ហភាពអឺរ៉ុប ហៅការចាប់ខ្លួនមេបក្សប្រឆាំងថា បំពានអភ័យឯកសិទ្ធិសភានិ​ង​​​​អំ​នាវឲ្យដោះលែងជាបន្ទាន់ ដោយថា ដំណើរការបោះឆ្នោតឆ្នាំ២០១៨ អាចទទួលយកបាន លុះ​ត្រា​​មានការចូ​លរួមពី​គ្រប់​គ​​ណ​​​​​​បក្ស​នយោយបាយ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ឧត្ត​មស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបង្ហាញការព្រួយបារម្ភថា ការចាប់​ខ្លួនលោក កឹម សុខា ហាក់មិនមែនជានីតិវិធីច្បាប់ត្រឹមត្រូវទេ និងថាមិនគោរព​អភ័យឯក​សិទ្ធិ​សភា​ទៀ​​តផង​។

ស្ថា​​តទូតបារាំងប្រចាំកម្ពុជាបង្ហាញការព្រួយបារម្ភដែរថា ការចាប់ខ្លួនមេបក្សប្រឆាំង ធ្វើឲ្យប៉ះដ​ល់​​​ដំ​​ណើ​រ​កា​​​របោះឆ្នោតខាងមុខ និងបានរំឭករដ្ឋាភិបាលកម្ពុជា ឲ្យកាន់មាគ៌ាតាមបែបលទ្ធិប្រ​ជា​​​ធិ​បតេ​យ្យ នៅ​​ក្នុ​ង​ដំ​​ណើ​រឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៨ខាងមុខ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ដោយសារតែដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជានៅពឹងផ្អែកស្ទើរទាំងស្រុងទៅលើទីផ្សារប្រទេសលោកសេរីនោះ លោកថារដ្ឋាភិបាលទំនងជាមិនជ្រើសរើស យន្តការទៅរំលាយបក្សប្រ​ឆាំង ប្រឆាំងនឹងការទាមទាររបស់​ស​ហ​គមន៍អន្តរជាតិទេ បើទោះបីកម្ពុជាពេលនេះ មានទំនាក់ទំនងស្និទ្ធជាមួយមហាអំណាចចិនក៏ដោយ។

លោកថា៖ «បង្អែកចិនជាគោលការណ៍វាល្អសម្រាប់យន្តការទូទៅក្នុងគោលការណ៍អន្តរជាតិ មានមហាអំណាចគាំទ្រទៅលើរដ្ឋាភិបាល។ ក៏ប៉ុន្តែ ចិនគ្មានលទ្ធភាពដោះស្រាយវិបត្តិបញ្ហាវាយភ័ណ្ឌកាត់ដេរនៅកម្ពុជាទេ ដោ​យសារអី ដោ​យសា​រកម្ពុជាពុំបានយកផលិតផលទៅលក់នៅប្រទេសចិនទេ គឺលក់ទៅលើទីផ្សារអាមេរិក និងទី​​ផ្សារអឺរុប យើង​ឃើ​ញ​តែផលផលចិនមួយចំនួនទេ ដែលចិនយកមកលក់នៅកម្ពុជា មិនមែ​នកម្ពុជា​យ​​ក​មក​ល​ក់​នៅ​ចិនទេ»។

សរុបជារួមអ្នកវិភាគថា កម្តៅនយោបាយនៅពេលនេះ ជំរុញឲ្យអ្នកវិនិយោគមួយចំនួន មានការបារម្ភពី​អនាគតនៃមុខជំនួញរបស់ពួកគេ។ ប៉ុន្តែថាកម្តៅនយោបាយនៅពេលនេះ ហាក់បា​នជំ​រុ​ញសហគមន៍​អន្ត​រជា​​​តិ ហ​ក់​ចូលកម្ពុជា ដើម្បីឃ្លាំមើលនិងជំរុញដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ឲ្យប្រព្រឹ​ត្តទៅដោ​​យ​​សេ​រី ត្រឹមត្រូ​វ និងយុត្តិធម៌ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ