នាយក​រដ្ឋ​មន្ត្រីប្រតិកម្មនឹង​​​​វី​ដែ​អូ​​ដែល​ថា​លោក​ដាច់​សសៃ​ឈាម​ខួរ​ក្បាល

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងវីដេអូដែលត្រូវបានបង្ហោះកាលពី២ឆ្នាំមុនដែលថាលោកបានដាច់សសៃឈាមខួរក្បាល ដោយលោកចាត់ទុកថានេះជាការប្រមាថមកលើរូបលោក។

ក្នុងពីធីចាក់បេតុងភ្ជាប់មុខតំណស្ពានកោះធំឆ្លងកាត់ន្លេបាសាក់ នៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកនេះលោកនាយករដ្ឋមន្ត្រីបានថ្លែងថា មានអ្នកប្រើហ្វេសប៊ុកបានបង្ហោះវីដេអូកាលពីឆ្នាំ២០១៤ ដែលថាលោកបានដាច់សសៃឈាមខួរក្បាលនឹងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសសឹង្ហបុរី។ លោកបានចាត់ទុកថានេះជាការប្រមាថមួយនិងថាលោកមិនមានពូជដាច់សសៃឈាមក្នុងខួរក្បាលនោះទេ។

លោកមានប្រសាសន៍ថា៖ “សុំផ្តាំទៅវិញទៅក្មួយនេះជាអំពើបាបជាការប្រមាថ។ សុំក្មួយយកចិត្តទុកដាក់អំពីសុខភាពខ្លួនឯង យកចិត្តទុកដាក់អំពីសុខភាពឪពុកម្តាយខ្លួនឯង ជីដូនជីតាខ្លួនឯងទៅគ្រប់គ្រាន់ហើយ។ មិនចាំបាច់យកចិត្តទុកដាក់ដល់ថ្នាក់ប៉ុណ្ណឹងពេក អំពីសុខភាពរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ខ្ញុំគ្មានពូជដាច់សសៃឈាមក្នុងខួរក្បាលទេ អាពូជឡប់នេះក៏អត់ដែរ បើសិនជាអស់លោកឡប់ក៏ឡប់តែគ្នាឯងចុះ កុំនាំខ្ញុំឡប់ “។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្តាលឆ្នាំ២០១៤ មានពាក្យចចាមអារ៉ាមដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ចែកចាយបន្តគ្នាថាលោកនាយករដ្ឋមន្ត្រីបានដាច់សសៃឈាមក្នុងខួរក្បាលត្រូវយកទៅសង្គ្រោះបន្ទាន់នៅប្រទេសសឹង្ហបុរី តែព័ត៌មាននេះត្រូវបានមន្ត្រីរដ្ឋាភិបាលបដិសេធភ្លាមៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ