គណៈកម្មការ​រៀបចំ​ចេតិយ​​សព​លោក​ កែម ឡី អំពាវនាវឲ្យរកថវិកា

ផ្នូររបស់លោក កែម ឡី

គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមជួយជាថវិកាដើម្បីសាងសង់ចេតិយ ខណៈដែលថវិកាសម្រាប់សាងសង់នៅខ្វះជាង១០ម៉ឺនដុល្លារទៀត។

លោក សៅ កុសល គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ថវិកាដែលត្រូវចំណាយសម្រាប់សាងសង់ចេតិយ គឺ១៧ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នថវិកាដែលមានសម្រាប់សាងសង់ចេតិយមានជាង៦ពាន់ដុល្លារប៉ុណ្ណោះ។

លោកបន្តថា ចេតិយដែលត្រូវសង់គឺមានទទឹង៥ម៉ែត្រ បណ្ដោយ៩ម៉ែត្រ កម្ពស់ជាង១៦ម៉ែត្រ ដោយត្រូវសង់នៅពីលើផ្នូររបស់លោក កែម ឡី ផ្ទាល់តែម្ដង។

តាមគម្រោងចេតិយនេះនឹងចាប់ផ្ដើមសាងសង់នៅខែឧសភាខាងមុខនេះ ដោយប្រើរយៈពេល១០ខែ ប្រសិនបើមានថវិកាគ្រប់គ្រាន់។

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ