កម្មវីធីមួយចំនួនរៀបចំក្នុងបុណ្យទន្លេ

រូបភាពពី ហ្វេសប៊ុក រដ្ឋបាលក្រុងតាខ្មៅ

រដ្ឋាភិបាលសម្រេចរៀបចំបុណ្យទន្លេឆ្នាំនេះ នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមីនា ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍” ។

បើតាមការប្រកាសរបស់រដ្ឋបាលក្រុងតាខ្មៅ កីឡាដែលលេងក្នុងបុណ្យទន្លេលើកនេះមានដូចជា រត់ប្រណាំងកំសាន្ត ប្រណាំងទូកប្រពៃណី ប្រដាល់គុណខ្មែរ ហែលទឹកឆ្លងទន្លេ បាល់ទាត់ បាល់ទះ អុកចត្រង្គជំរុះអង្គរសង្ក្រាន្ត ជិះកង់កំសាន្តនិងប្រណាំង និងចំបាប់បុរាណមហាជន។

ក្រៅពីសកម្មភាពកីឡា ក្នុងនោះក៏មានការតុបតែងរចនាលម្អនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងដងផ្លូវ ការតាំងពិព័រណ៍លក់ផលិតផលក្នុងស្រុក ការសម្ដែងសិល្បៈចម្រុះ សិល្បៈវប្បធម៌ ផ្ទាំងទស្សនីយភាពនានាទាំងនៅលើគោក និងនៅលើទឹក។

សូមរំម្លឹកថា កម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេកន្លងទៅនៅខេត្តស្ទឹងត្រែង កំពង់ចាម និងខេត្តក្រចេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ