កាលពីថ្ងៃអង្គារ ម្សិលមិញ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស អ្នកស្រី ទេព វន្នី ទុកជាបានការដោយរក្សាការជាប់ទោសពីរឆ្នាំកន្លះ។ ប៉ុន្តែក្រុមអង្គការជាតិ និងអន្តរជាតិ បានចាត់ទុក ការកាត់ទោសនេះថា មិនមានយុត្តិធម៌។
បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចដូចនេះ សកម្មដីធ្លីតំបន់បឹងកក់ ប្រកាសធ្វើយុទ្ធនាការទាមទារដោះលែង អ្នកស្រី ទេព វន្នី នៅពាក់កណ្ដាលខែសីហានេះ ខណៈតំណាងពួកគេជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។
សូមស្ដាប់បទសម្ភាសន៍នេះ រវាងអ្នករាយការណ៍ព័ត៌មានវីអូឌី លោក ពេជ្រ ចំរុង និងអ្នកស្រី បូវ សោភា តំណាងសហគមន៍បឹងកក់៖