លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរទៅជួបជាមួយអាជីករ និងទិញសម្លៀកបំពាក់មួយចំនួននៅផ្សារអូឡាំពិកក្នុងរាជធានីភ្នំពេញ ហើយឱកាសនោះលោកថា ធ្វើឡើងក្នុងបំណងសាកសួរសុខទុក្ខអាជីវករ។
នៅក្នុងទំព័រហ្វេករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញពីសកម្មភាពរូបលោកធ្វើដំណើរចូលក្នុងផ្សារអូឡាំពិក ជួបជួបអ្នកលក់ដូរ និង ប្រជាពលរដ្ឋដែលរស់នៅទីនោះ។ សម្មភាពបង្ហាញពីកន្លែងផ្លូវធ្វើដំណើរចង្អៀត នៅចន្លោះកន្លែងលក់ដូរ ហើយមានមនុស្សជាច្រើនប្រជ្រៀតគ្នា ដើម្បីចូលថតជាមួយលោក ហ៊ុន សែន។
លោកហ៊ុន សែន ក៏បានទិញសម្លៀកបំពាក់មួយចំនួន ហើយក៏បានជជែកជាមួយពលរដ្ឋនៅទីនោះ។ អាជីវករខ្លះសម្តែងការភ្ញាក់ផ្អើលថា ពួកគេថា មិនដែលបានជួបមុខផ្ទាល់ទេ តាំងពីដើមមក។
កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានទៅជួបអាជីវករលក់ដូរនៅក្នុងផ្សារធំថ្មី របៀបដូចដែលលោកទៅជួបជាមួយអាជីវករនៅផ្សាអូឡាំពិកនេះដែរ។