តុលាការខេត្តកណ្ដាលពន្យល់ពីចំណាត់ការរុះរើផ្ទះពលរដ្ឋ

ប្រភពរូបភាពពីហ្វេសប៊ុកលោក សម រង្សី

អយ្យការអមសាលាដំបូងខេត្តកណ្ដាលបានការពារចំណាត់ការរបស់អាជ្ញាធរក្នុងការរុះរើផ្ទះរបស់ពលរដ្ឋបីគ្រួសារ ដោយថាជាការអនុវត្តច្បាប់។

អយ្យការអមសាលាដំបូងខេត្តកណ្ដាលបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ០៨ ខែ កញ្ញាម្សិល​មិញ ដោយបកស្រាយផ្លូវច្បាប់នៃចំណាត់ការរបស់តុលាការក្នុងការរុះរើផ្ទះរបស់ពលរដ្ឋ ៣​គ្រួសារកាលពី​ម្សិលមិញ ​ស្ថិត​នៅ​ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងសេចក្ដីថ្លែងការណ៍លើកឡើងថាពលរដ្ឋទាំង ៣គ្រួសារដែលមានឈ្មោះថា ប៉ុន ថន ឈ្មោះ អ៊ុង អ៊ីម និង សែ គឹមអូន បានសុំដីចំណីថ្នល់ពីម្ចាស់ដីឈ្មោះ លឹម ម៉ាច ដើម្បីស្នាក់នៅបណ្ដោះអាសន្ន ហើយបានសង់ផ្ទះ​នៅលើ​ដីនោះក្រោយពីរស់នៅ​បានមួយរយៈ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថាកាលពីឆ្នាំ ២០០៤ បន្ទាប់ពីពលរដ្ឋទាំង៣ គ្រួសារនោះ​បានសាងសង់ផ្ទះ​ ហើយម្ចាស់​ដី​​ ក៏ស្នើរឲ្យរុះរើ នឹងចាកចេញ តែអ្នកទាំង៣មិនព្រមក៏មា​នវិវាទរហូតដល់តុលារ។

សេចក្ដីថ្លែងការណ៍បន្ថែមថាតុលារការបានពិនិត្យឃើញថាពលរដ្ឋទាំងបីគ្រួសារនោះពិតជាបានរស់នៅលើដីចំណី​ផ្លូវខុសច្បាប់ ក៏សម្រេចឲ្យអ្នកទាំង៣ រុះរើផ្ទះចេញពីដីចំណីផ្លូវ និងដីវិវាទជាមួយភាគីម្ខាងទៀតនោះជាកំហិត។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៨ ខែ កញ្ញាម្សិលមិញកងកម្លាំងចម្រុះខេត្តកណ្ដាលបានចុះរុះរើផ្ទះប្រជាពលរដ្ឋ ៣ គ្រួសារ តាមសាលដីការបស់តុលាការកំពូល។ ប៉ុន្តែខាងក្រុមគ្រួសារម្ចាស់ផ្ទះអះអាងថា ដីនោះពួកគាត់រស់ មានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរដែនដីត្រឹមត្រូវ។ ម្ចាស់ផ្ទះបានស្រែកយំអំពាវនាវឲ្យ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន និង មន្ត្រីពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ដល់គ្រួសារពួកគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ