វិភាគ៖ បើបក្សសង្គ្រោះជាតិត្រូវរំលាយមែន តើនឹងជះឥទ្ធិពលអ្វីដល់ទំនាក់ទំនងអន្តរជាតិ?

អ្នកតាមដានលើឡើងថា បក្សកាន់អំណាចហាក់កំពុងរុញយន្តការ ចង់រំលា​យប​ក្ស​ប្រ​ឆាំង មុនការ​បោះ​​​​​​​​ឆ្នោត បើទោះបី​សហគមន៍អន្ត​រជាតិមួយចំនួន បានប្រតិកម្មខ្លាំងៗនិងស្នើឲ្យដោះ​​លែ​ង​មេ​​​​​​​​​​​​ដឹ​​​កនាំបក្សប្រ​ឆាំ​​ង​លោ​ក កឹម សុខា ក៏ដោយ។

ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន បានដា​ក់ពាក្យប្តឹងជាផ្លូវការ ទៅតុ​លា​​​កា​រកំពូល ដោយផ្នែក​លើ​​សំណុំ​​រឿ​​​ងចោទប្រកាន់ លោក កឹម សុខា ខណៈអ្នកតាមដានថា តុលាការនៅតែជាសេនាធិការរបស់មេ​ដឹកនាំ​នៅ​ឡើ​យ។

ស្របគ្នានេះដែរ សារព័ត៌មានក្នុងស្រុកខ្លះបានចុះផ្សាយថា ពេលគណបក្សសង្គ្រោះជាតិត្រូវបានគេ​រំលាយ​ អា​ស​នៈ៥៥ របស់បក្សប្រឆាំង ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះ នឹងត្រូវគេ​យក​ទៅបែ​ង​ចែ​កឲ្យគណបក្សមួយចំនួន ដែលគ្មានសំ​ឡេងគាំទ្រ ​ជា​ប់ជា​តំណាងរាស្ត្រ អំឡុងបោះ​ឆ្នោតឆ្នាំ​២០​១៣​​។

ប៉ុន្តែបើគេពិនិត្យមើលពីចរន្តក្រៅប្រទេសវិញ ក្រោយចាប់ខ្លួនលោក កឹម សុខា សហគមន៍​អន្តរជាតិមាន​ស​ហភាពអឺរ៉ុប អាលឺម៉ង់ អូ​ស្ត្រាលី បារាំ​ង និង​សហ​រដ្ឋ​អា​​មេរិកជាដើ​ម បានជំរុញ​រដ្ឋាភិបា​លក​ម្ពុ​​ជា​ ឲ្យដោះ​លែ​ង លោក កឹម សុខា វិញ ដោយថាចំ​ណា​ត់កា​រចាប់ខ្លួននោះ ​ជាកា​​រគំរា​មកំហែ​ង​ ផ្នែក​នយោ​បា​យ ផ្ទុយ​នឹ​​ង​គោ​លការណ៍លទ្ធិប្រជាធិបតេយ្យ។

បើគណបក្សប្រឆាំងត្រូវរំលាយមែន នឹងជះឥទ្ធិពលអ្វីដល់ទំនាក់ទំនងអន្តរជាតិ?

អ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង លើកឡើងថា បើគេពិនិត្យពីចំនួនអាសនៈ​របស់បក្សប្រ​ឆាំង៥៥ ទល់នឹងបក្សប្រជាជន៦៨នោះ លោកថា គណបក្សទាំងពីរ​មានអ្នកគំា​ទ្រប្រ​ហាក់​​ប្រហែ​ល​គ្នា។

ព្រឹទ្ធាចារ្យរូបនេះ លើកឡើងទៀតថា បើតុលាការកំពូលសម្រេចឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដូចក្រសួងមហាផ្ទៃប្តឹងមែន លោកវិភាគថា ពលរដ្ឋស្ទើរពាក់កណ្តាលនគរ នឹងអស់ជំនឿលើ​ប្រព័ន្ធយុត្តិធម៌ ដោ​​​​​​​យ​​​​​​​​​ចា​​ត់ទុកថា តុលាការឧបករណ៍​​សម្រាប់អ្នកនយោបាយបញ្ជា ​ដែលលោ​កប្រើពាក្យ​ថា ជា​តុលា​កា​រ «​តេឡេ​»​។

លោក លឺ ឡាយស្រេង វិភាគទៀតថា ជម្រើសបែបនេះ បង្ហាញថា ស្ថា​ប័នកំពូ​លពីរ ដែ​លមានចែង​ក្នុង​រដ្ឋធ​ម្ម​នុ​​ញ្ញ ហាក់កំពុងជំរុញឲ្យមានការបែកបាក់ជាតិ។

លោកថា៖ «ខ្ញុំថា ធ្វើអត្តឃាតទេ ធ្វើរបៀបនេះនោះ។ ហើយកុំសង្ឃឹមថា យកកៅអី[អាសនៈក្នុងសភា]ទៅចែកគណបក្សតូចៗ នោះអត់ផ្លូវទេ។ សភាតំណាងរាស្ត្រ គឺសភាជ្រើសតាំងដោយសំឡេងឆ្នោត។ មិ​នមែ​ន​សភា ឲ្យពីណាមកយកក៏បានដែរអត់ទេ។​ អញ្ចឹងបានថា ចេះតែនាំគ្នាលេង​សើចទៅបំ​ពានច្បា​ប់​ទៅៗ»។

លោក លឺ ឡៃស្រេង បន្តដូចនេះថា៖ «រំលាយគណបក្សសង្គ្រោះជាតិនេះ ដូចរំលាយគ​ណបក្សខ្លួនឯង​អញ្ចឹង។ ពីព្រោះរំលាយសង្គ្រោះជាតិទៅ សភាមានតែ៦៨ ដល់អញ្ចឹងទៅវា​ខុស ពីរដ្ឋធម្មនុញ្ញសភា​ពេញអង្គ ទាល់តែមាន១២៣ ដូច្នេះ៦៨ហ្នឹង វាមិនអត់ស្របច្បាប់ ដូចនេះគណបក្សប្រជាជ​នត្រូវតែរលា​យដូច​គ្នា​។ អាហ្នឹងខ្ញុំនិយាយតាមច្បាប់ទេ»។

មន្ត្រីផ្នែកច្បាប់​ នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា លើកឡើ​ងថា ច្បាប់បោះឆ្នោតថ្មី ដែលប្រកាសឲ្យប្រឆ្នាំ២០១៥ មានចែងពីការដកយកអាសនៈ របស់គណ​បក្ស​នយោ​​បា​យមួយ ទៅចែកឲ្យគណបក្សនយោបាយមួយផ្សងទៀត ក្នុងករណីគណបក្ស​នោះ ធ្វើពហិកា​រមិន​ចូ​​លប្រជុំសភាដំបូង ឬ មិនចូលស្បថ តាមការកោះ របស់ព្រះមហាក្សត្រ។ ប៉ុន្តែមន្ត្រីផ្នែកច្បាប់រូបនេះថា តាមគោលការណ៍ច្បាប់ថ្មីនេះ មិនអាចអនុវត្តថយក្រោយ ដោ​យទៅ​យកអាសនៈ របស់​គណបក្ស​សង្គ្រោះ​ជា​តិ ​ដែលទទួលបានអំឡុងឆ្នាំ២០១៣ មកអនុវត្តបានទេ។

លោកថា៖ «ប៉ុន្តែនៅក្នុងច្បាប់បោះឆ្នោតថ្មី គេមានចែងអំពីបញ្ញត្តិហ្នឹង អញ្ចឹងបើយកច្បាប់បោះឆ្នោតថ្មីហ្នឹង មកអ​នុវត្ត វាទៅជាអនុវត្តច្បាប់ប្រតិសកម្មហើយ មានន័យថា ធាក់ថយក្រោយហើយ»។

តាមច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើឆ្នាំ២០១៥ ត្រង់ជំពូ​ក៩ ​ចែងពី​​ការបា​ត់​​ប​ង់​អាសនៈ នៃរដ្ឋសភា និងការជ្រើសតាំងជំនួស។

មា​ត្រា​១​៣៩​ ចែង​ថា បន្ទាប់ពីការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ស្របតាមរ​​ដ្ឋធ​ម្មនុញ្ញ និងត្រូ​វប្រ​កា​​​​​ស​ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ គណ​ប​ក្សអា​​​​​​ច​បាត់​បង់អាសនៈវិញក្នុង​ករ​ណី «គណបក្សនយោបាយនោះ ធ្វើពហិការមិនព្រមចូលរួមសម័​យប្រ​ជុំ​ដំបូង តា​ម​​ការកោះប្រជុំ រប​ស់ព្រះ​​មហាក្សត្រ។ ធ្វើពហិកា​រមិនព្រមចូលរួមប្រជុំសភា សម្រាប់កា​រប្រកា​​ស​សុ​​​ពល​ភា​ពនៃអាណត្តិ របស់​សមា​ជិកនិមួយៗ។ ធ្វើពហិ​ការមិ​​នព្រមធ្វើស​​ច្ចាប្រ​ណិធា​នសម្រា​ប់ចូ​លកា​ន់តំណែង»។

អ្នកវិភាគនយោបាយ មួយរូបទៀតគឺលោក ឯម សុវណ្ណារ៉ា លើកឡើងថា បើយោងតា​មមាត្រា៧​៦ នៃរដ្ឋធ​ម្មនុញ្ញ ដែលបានចែងថា រដ្ឋសភា មានសមាជិតំណាងរាស្ត្រយ៉ាងតិច១២០។ លោកថា ការរំលាយបក្សប្រឆាំ​ង និ​ងប៉ះពាល់ដលស្ថានប័នធំៗបី ដូចជារដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិកា​រជាតិរៀបចំកា​របោះឆ្នោ​ត មិនស្របច្បាប់ដែរ។

លោកថា៖ «បញ្ហាប្រឈម វាចោទត្រង់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកើតចេ​ញពី​សភា​ ដែ​លរើសហ្នឹង វាត្រូវរលាយហើយ។ បឋមសភា​ខ្លួនឯង ហ្នឹងត្រូវរលាយហើ​យ។ បានន័យថា គ​ណបក្សដែលមា​ន៥៥អាសនៈ ត្រូ​វរលាយដែរ។ ​អញ្ចឹ​ងបើស​ភាជាតិ រលាយ អញ្ចឹងយើងសួរថា សភាជាតិរលាយសភាក្លា​យជាសភាមិនពេ​ញលេញ ត្រូវបោះឆ្នោ​ត​ឡើ​ងវិញ ហើយការបោះឆ្នោតវាគៀកដែរ នៅខែ៧ឆ្នាំក្រោយ។ បើរ​លាយ​ឥឡូវ ក៏ត្រូ​វរៀបបោះឆ្នោ​តឲ្យបានលឿនដែរ។ រដ្ឋាភិបាល ក៏លែងជារដ្ឋាភិបាល ស្របច្បាប់ដែរ ពី​ព្រោះ​​​សភារលាយហើយ នៅសល់តែ៦៨របស់គណបក្សប្រជាជន បើមាត្រា៧៦ ចែ​ងថា ត្រូវមា​ន១​២០យ៉ា​ង​តិច»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើស្ថាប័នទាំងបីរបស់កម្ពុជា មិនស្របច្បាប់ អាច​នឹងធ្វើឲ្យសហ​គមន៍​អន្ត​រជាតិ ចាប់ផ្តើមពិចារណាពីភាពស្របច្បាប់កៅអីកម្ពុជា នៅអង្គការសហប្រជាតិ។

លោកថា៖ «ស្ថាប័ន៣នេះ វាប្រឈមនឹងភាពមិនស្របច្បាប់ ហើយបើសិនជារដ្ឋា​ភិបាល មិនស្របតា​មគោ​លការ​ណ៍ច្បាប់ពេញលេញ តើអាសនៈ របស់កម្ពុជានៅអង្គការសហប្រជាជាតិ គេឲ្យតម្លៃបែបណា? គេគិតបែបណា? នេះ ហើយជាបញ្ហា នៃកិច្ចសហប្រតិបត្តិការនានា ទាក់ទងនឹងរដ្ឋាភិបាល ជាបញ្ហាប្រ​ឈមនៅ​ក្នុ​​ងសម័​យអន្តរកាលទៀតហើយ»។

បើតាមលោក ឯម សុវណ្ណារ៉ា បើសហគមន៍អន្តរជាតិ មិនជឿលើភាពស្រប់ច្បាប់របស់រដ្ឋាភិបាលកម្ពុជា ពួក​គេនឹង​ជំ​រុ​ញឲ្យកម្ពុជារៀបចំការបោះឆ្នោតមុនអាណត្តិ ឬជំរុញឲ្យរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ មា​ន​លក្ខខណ្ឌត្រឹមត្រូវ ដើម្បីធានាភាពស្របច្បាប់ ដល់រដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ