ព្រះរាជ​វាំង​ថៃ​ស្នើ​ឲ្យ​កែ​ប្រែ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញព្រាង​ដោយ​ពួក​យោធា

Thailand’s new King Maha Vajiralongkorn Bodindradebayavarangkun is seen on a screen as he delivers a speech to Thais to celebrate new year at the Sanam Luang park, Bangkok, Thailand December 31, 2016. REUTERS/Chaiwat Subprasom

នាយករដ្ឋ​មន្ត្រី​ថៃ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការិយាល័យ​ព្រះ​មហាក្សត្រ​ថៃ មហា វិជ្ជរ៉ាឡុងកន បាន​ស្នើ​ឲ្យ​ផ្លាស់​ប្ដូរ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ ទាក់​ទង​នឹង​អំណាច​របស់​រាជ​វង្ស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋ​ធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ពួក​យោធា គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​របប​យោធា ឈាន​ទៅ​រក​​ការ​បោះ​ឆ្នោត​ជាតិ​នា​ខាង​មុខ ដើម្បី​ផ្លាស់​ប្ដូរ​ប្រទេស​នេះ ទៅ​រក​របប​ប្រជាធិបតេយ្យ​វិញ។ សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ធ្វើ​ប្រជា​មតិ​កាល​ពី​ឆ្នាំ​មុន ហើយ​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​ព្រះមហាក្សត្រ។

នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា សំណើ​នោះ បាន​លើក​ឡើង​ថា មាន​បញ្ហា ៣ ទៅ ៤​ចំណុច ដែល​ត្រូវ​តែ​កែលម្អ ដើម្បី​ធានា​អំពី​អំណាច​របស់​ព្រះ​មហាក្សត្រ។

លោក ប្រាយុទ្ធ បន្ត​ថា បញ្ហា​នេះ មិន​ទាក់​ទង​នឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ លោក​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ឡើយ។

ព្រះ​មហាក្សត្រ មហា​ វិជ្ជរ៉ាឡុងកន បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បន្ទាប់​ការ​សោយ​ទិវង្គត​របស់​បិតា​ទ្រង់ ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ