នាយករដ្ឋមន្ត្រីថៃដាក់រូបក្រដាសឲ្យឆ្លើយសំនួរនាំឲ្យផ្ទុះសំណើច

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្រោយពេលថ្លែងសារចប់ហើយ បានឲ្យអ្នករៀបចំកម្មវិធី យករូបលោកធ្វើពីក្រដាស ដើម្បីឲ្យជួយឆ្លើយសំនួរជំនួស នាំឲ្យមានការផ្ទុះសំណើចឡើងពីសំណាក់អ្នកសារព័ត៌មាននិង ប្រជាពលរដ្ឋ។​

លោកប្រាយុទ្ធ បានថ្លែងសារសង្ខេបខ្លីមួយទៅអ្នកស្តាប់នៅក្រៅវិមានរដ្ឋាភិបាលនៅក្នុងទីក្រុងបាងកក កាលពីម្សិលមិញ ហើយនៅពេលមានសំនួរលោក​ឲ្យសួររូបក្រដាសរបស់លោក​។នេះបើតាមសារព័ត៌មាន BBC។​

លោកថ្លែងថា៖« បើសិនជាអ្នកទាំងអស់គ្នាមានសំនួរផ្សេងៗពាក់ព័ន្ធនយោបាយ ឬ ជម្លោះផ្សេងៗ សួរគាត់នេះទៅ» លោក ចង្អុលដាក់រូបក្រដាសរួចដើរចេញដោយក្រវីដៃដាក់អ្នកស្តាប់ផងនាំឲ្យមានការផ្ទុះសំណើច។

អ្នកសារព័ត៌មាន​ដែលចូលរួមសុទ្ធតែត្រៀមសំនួរដូចជា ករណី ដំណើរការបោះឆ្នោតចុងឆ្នាំនេះ អំពើហិង្សាលើយុវជនតវ៉ានៅភាគខាងត្បូង  និង ករណីអនុវត្តច្បាប់តឹងរឹងច្បាប់ចាប់មនុស្សជាច្រើនពាក់ព័ន្ធការប្រមាថរាជវង្សដាក់ពន្ធនាគារជាដើម​។​ ប៉ុន្តែពួកគេបានត្រឹមតែថតរូបក្រដាសកាតុងរបស់លោក​ ប្រាយុទ្ធហើយត្រឡប់ទៅវិញ។​​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ