មន្ត្រីUNឲ្យមេដឹកនាំហ្វីលីពីនទៅពិនិត្យជំងឺផ្លូវចិត្ត

រូបភាព៖​ លោក រ៉ូឌ្រីហ្គោ ឌូទើតេ​ និង​ Zeid Ra’ad Al Hussein​ (ពីអិុនធើណេត)

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថ្លែងថា មេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ គួរតែទៅពិនិត្យបញ្ហាជំងឺផ្លូវចិត្ត ដោយសារតែការប្រើប្រាស់ពាក្យសម្តី និង ប្រតិកម្មមួយចំនួន​ហាក់ខុសប្រក្រតី។

មួយរយៈចុងក្រោយនេះ មន្ត្រីរបស់អង្គការសហប្រជាជាតិមានការប៉ះទង្គិចគ្នាទៅវិញទៅមក ជាមួយរដ្ឋាភិបាលហ្វីលីពីន ជុំវិញបញ្ហាសិទ្ធិមនុស្ស។ មន្ត្រីរបស់អង្គការសហប្រជាជាតិកំពុងតែស៊ើបអង្កេតជុំវិញករណីសង្គ្រាមគ្រឿងញៀនសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។​

ការប្រឈមមុខដាក់គ្នារហូតដល់រដ្ឋាភិបាលហ្វីលីពីន​បានចោទ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​លោកស្រី Victoria Tauli-Corpuz ថា បានចូលរួមជាមួយក្រុមភេរវកម្មនិង​បះបោរ។​

ប្រតិកម្មទៅនិងរដ្ឋាភិបាលរបស់លោក ឌូ ទើតេ គឺមន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិ​លោក Zeid Ra’ad Al Hussein​ ថ្លែងថា លោកស្នើឲ្យលោក ឌូ ទើតេ ទៅត្រួតពិនិត្យបញ្ហាជំងឺរោគចិត្ត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ