លោក កឹម សុខា អំពាវនាវឲ្យអ្នកគំាទ្រប្រកាន់អហិង្សា ខណៈលោក ហ៊ុន សែន នៅតែផ្ញើសារគំរាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

មេដឹកនាំបក្សប្រឆំាងរំឭកទៅដៃគូប្រកួត ឲ្យទម្លាក់ចោលការប្រើប្រាស់ភាសាហិង្សា ដោយថាមកចាប់យកទិសដៅរួមគ្នា ​ដើ​ម្បី​សេចក្តីសុខប្រទេសជាតិ ខណៈសារគំរាមបង្ក្រាប​​ទៅ​លើ​​​អ្ន​ក​​​​មា​​ន​​និន្នាការប្រឆាំង នៅតែបន្តធ្វើឡើង។

ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងប្រើវិធានការ​ទប់​ស្កាត់​មិន​ឲ្យមានបាតុ​កម្ម​​តវ៉ា​ ដាក់លក្ខខណ្ឌនយោបាយណាមួយ ដូចក្រោយបោះឆ្នោតឆ្នាំ២០១៣នោះទេ។

លោក ហ៊ុន សែន ក៏បានគំរាមដែរថា វិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពមួយ នឹងត្រូវធ្វើ​ឡើងភ្លា​មផ​ង​ដែរ ​ បើ​​បក្សប្រឆាំងដឹកនាំធ្វើបាតុកម្ម ទាមទារតំណែងអនុប្រធា​នព្រឹទ្ធសភានៅអាណត្តិថ្មីនេះ។

ប៉ុន្តែ​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើបណ្តាញសង្គមនាថ្ងៃទី៨សីហា លើ​កឡើងថា អំពើហិង្សា ការគំរាមកំហែង ការបំបែកបំបាក់ ការ​​ធ្វើ​​​​ទុក្ខបុកម្នេញខ្មែរគ្នាឯង ​​លោ​ក​ថា មិនមែ​នជា​គោល​ជំហររបស់​គ​ណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ។

លោ​ក កឹម សុខា រំឭកថា អ្នកនយោបាយល្មមដល់ពេលបោះបង់​នូវ​អំ​​​​ពើ​អ​​វិជ្ជាទាំងនេះចោល ដើម្បីឈា​ន​​ទៅ​កសាងសង្គមខ្មែររួមគ្នាឡើងវិញ ដើម្បីស្វែងរកសេចក្តីសុខយូអង្វែងជូនប្រទេសជាតិ។

លោកថា៖ «ល្មមដល់ពេលហើយ ដែលអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោលនូវ “អំពើអវិជ្ជមានទាំងនេះ” ដើ​ម្បី​ឈានទៅ កសាងសង្គមខ្មែរ ឲ្យមានសុខដុមរមនាទាំងអស់គ្នាឡើងវិញ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យារ៉ា លើកឡើងថា ការអំពាវនាវរបស់មេ​ដឹកនាំ​បក្ស​ប្រ​ឆាំ​ងនេះលោកថាជារឿងល្អមួយ ប៉ុន្តែលោកថាការស្វែងរកសុខដុមរមនាជូនប្រទេសជាតិ គណបក្សប្រ​ជាជ​នបានធ្វើយូរហើយ ។

លោកថា៖ «ពាក្យថារួបរួមពាក្យសន្តិភាពហ្នឹង គឺយើងកំពុងតែធ្វើរាល់ថ្ងៃនេះហើយ គឺសម្តេចតេជោ លោ​កខំ​ទៅ​​ទស្សនកិច្ចនៅប្រទេសជប៉ុន នាំជំនួយនិងការអភិវឌ្ឍ​ថ្មីៗមកទៀតទា​ក់ទងនឹងបរទេស​មួយចំ​នួនទៀត ជុំវិ​​ញពិភពលោក។ អញ្ចឹងអ្វីដែលគាត់និយាយល្អហើយ តែសុំឲ្យគាត់គោរពផង»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ហៅការផ្ញើសារបែបទន់ភ្លន់ របស់មេដឹកនាំបក្សប្រឆាំងនេះ ថាជាសារល្អមួយ ជួយរំលត់កំហឹងប្រជាពលរដ្ឋមិនឲ្យមានហិង្សាក្នុងសង្គម បើទោះ​បីពេលនេះ​មន្ត្រីមួយចំនួន កំពុងព្យាយាមបកស្រាយពាក្យខុសឲ្យមកជាត្រូវក៏ដោយ។

លោកថា៖ «វាអាចជួយជំរុញ ឬ​អប់រំស្មារតីអ្នកគាំទ្រ​​ឲ្យប្រកាន់នូវគោលការណ៍អហិង្សា ជៀសវាងនូវការប៉ះ​ទង្គិ​ច​ឬការ​ផ្ទុះនូវហិង្សា មនោគមវិទ្យានយោបាយណាមួយ រវាងអ្នកគាំទ្របក្សកាន់អំណាច និងអ្នកគាំទ្រ​បក្សប្រឆាំ​ង កុំឲ្យវាកើតឡើង ហើយជាយន្តការមួយល្អសម្រាប់រំលត់កំហឹងដែលកើតមាន។

មួយរយៈពេលចុងក្រោយ សារនយោបាយបែបគំរាមកំហែង ត្រូវអ្នកនយោបាយរបស់គណបក្សកាន់​អំប្រើ​ប្រាស់​ជាច្រើនមកហើយ ដូចជា ការគំរាមវាយបាក់ធ្មេញ ការគំរាមវាយនឹងក្បាល​នឹង​គល់ឬស្ស៊ី បើ​មាន​ការ​តវ៉ា​អីជាដើម។

យ៉ាងនេះក្តី លោក កឹម សុខា សរសេររំឭក ដែរថា ពេលមានលុយមានអំណាច គឺជាឱកាស​ សាងអំពើល្អ ធ្វើជាគំ​រូដល់ក្មេ​ងជំនា​​ន់ក្រោយ ដោយត្រូវសាងតែអំពើល្អ ​ មិនត្រូវបង្កការឈឺចាប់ដល់អ្នកងាយរងគ្រោះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ