អាមេរិក​ហៅ​ដំណើរ​ទស្សនកិច្ច​លោក ពូទីន ទៅ​តំបន់​ផ្ដាច់​ខ្លួន​ថា មិន​សមរម្យ

អាមេរិក​នៅ​ថ្ងៃ​នេះ បាន​រិះគន់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ទៅ​កាន់​តំបន់​អាប់ខាហ្ស៊ី​របស់​ប្រទេស​ហ្សក់ហ្ស៊ី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី ដោយ​អាមេរិក​ចាត់​ទុក​ថា ជាទង្វើ “មិន​សម​រម្យ”។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កាល​ពី​ឆ្នាំ​២០០៨ ប្រទេស​រុស្ស៊ី និង​ហ្សកហ្ស៊ី បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​មួយ​ប៉្រាវ​ដណ្ដើម​យក​តំបន់​នោះ ដែល​លោក ពូទីន បាន​ទៅ​ទស្សនា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ចំ​ថ្ងៃ​ចាប់​ផ្ដើម​នៃ​សង្គ្រាម​រុស្ស៊ី-ហ្សក់ហ្ស៊ី។

ក្រសួង​ការបរទេស​អាមេរិក បាន​​និយាយ​ថា អាមេរិក​ជំរុញ​ទៅ​រុស្ស៊ី ឲ្យ​ដក​កង​ទ័ព​របស់​ខ្លួន​​ទៅ​កាន់ទីតាំង​នៅ​មុន​សង្គ្រាម តាម​កិច្ច​ព្រម​ព្រង​បទ​ឈប់​បាញ់​គ្នា​កាល​ពី​​ឆ្នាំ​២០០៨ ហើយ​ទទួល​ស្គាល់​តំបន់​អាប់ខាហ្ស៊ី និង​អូសេទី​ខាង​ត្បូង​ជា​របស់​ប្រទេស​ហ្សកហ្ស៊ី។

តំបន់​អាប់ខាហ្ស៊ី ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ហ្សកហ្ស៊ី​នៅ​ក្រោម​របប​សហភាព​សូវៀត ប៉ុន្តែ រុស្ស៊ី​បាន​ចាត់​ទុក​ជា​ប្រទេស​បំបែក​ខ្លួន រួម​គ្នា​ជាមួយ​តំបន់​អូសេទី​ខាង​ត្បួង បន្ទាប់​ពី​សង្គ្រាម​នៅ​ត្បីលីស៊ី។

ក្រុង​មូស្គូ​បាន​ដាក់​កង​ទ័ព​របស់​ខ្លួន​រាប់​ពាន់​នាក់​នៅ​តំបន់​បំបែក​ខ្លួន​ទាំង​ពីរ ដែល​ប្រទេស​ហ្សកហ្ស៊ី​ហៅ​ថា កង​ទ័ព​ឈ្លាន​ពាន ហើយ​រុស្ស៊ី​ក៏​បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​តំបន់​ទាំង​ពីរ​នេះ​ផង​ដែរ៕

ក្នុង​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ Pitsunda នៅ​សមុទ្រ​ខ្មៅ លោក ពូទីន បាន​បញ្ជាក់​ថា រុស្ស៊ី​ធានា​​យ៉ាង​រឹង​មាំ​ចំពោះ​សន្តិសុខ និង​ការ​ផ្ដាច់​ខ្លួន​របស់​តំបន់​អាប់ខាហ្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ