អ្នកស្លាប់ដោយសារជន់លិចដោយភក់នៅកាលីហ្វ័ញ៉ាកើនឡើង​ដល់១៧នាក់

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ចំនួន​អ្នកស្លាប់​ដោយសារការជន់លិចពីល្បាប់ភក់កើតចេញពីជំនន់ទឹកភ្លៀងនៅទីក្រុងឡូសអាន់ជឺឡេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កើនឡើងដល់១៧នាក់ ខណៈថ្ងៃពុធម្សិលមិញក្រុមការងាររកឃើញសាកសពចំនួន​២បន្ថែមទៀត។​

សមត្ថកិច្ចបានរាយការណ៍ថា មនុស្សចំនួន​១៣នាក់ទៀតនៅតែបាត់ខ្លួនមិនទាន់រកឃើញ ចំណែក​ផ្ទះដែលមាន អ្នកស្នាក់នៅប្រមាណ១០០គ្រួសារត្រូវបានបំផ្លាញ។​

កម្លាំងជំនន់ទឹកភ្លៀងបានរុញភក់ពីទន្លេ និងកំទេចកំទីផ្សេងប្រមាណត្រឹមចង្កេះ ចូលដល់ក្នុងភូមិកន្លែងរស់នៅរបស់ប្រជាជនកាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ។​ នេះបើតាមសារព័ត៌មាន ​Channel News Asia។​

ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា មនុស្សប្រមាណ២៥នាក់ រងរបួសហើយអាជ្ញាធរប្រើប្រាស់​ឧត្ថម្ភាចក្រប្រមាណ៥០គ្រឿង ដើម្បីជួយសង្គ្រោះអ្នកនៅតំបន់គ្រោះថ្នាក់។​

រហូតដល់ថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេកំពុងតែកំណត់អត្តសញ្ញាណ ពលរដ្ឋនៅក្នុងតំបន់ ដែលអាចត្រូវរាំងខ្ទប់ដោយភក់ ឬ នៅដាច់ដោយឡែកពីគេដើម្បីជួយសង្គ្រោះ។​ គ្រោះធម្មជាតិនេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណ​៩០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ