លោក ហ៊ុន​ សែន សម្រេចបង្កើតនិងអនុវត្តមូលនិធិ(ស៊ីក្លូ)ចាប់ពីថ្ងៃស្អែកនេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីក្នុងខេត្តកែប( រូប ពីហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជា​បានប្រកាសថា លោក​សម្រេច​​បង្កើត និងអនុវត្ត​មូលនិធិត្រីចក្រយាន(ស៊ីក្លូ) ចាប់ពី​ថ្ងៃទី១៣​ ខែមករាស្អែនេះ ដោយថា​ដើម្បីជួយ​ទ្រទ្រង់ដល់អាជីពអ្នកធាក់ស៊ីក្លូ​។

ក្នុង​សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នា​រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៨នេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកសម្រេច​បង្កើត និង​អនុវត្ត​​មូល​និធិត្រី​ចក្រ​យាន(ស៊ីក្លូ) ចាប់ពី​ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០១៨នេះទៅ ។

លោក ហ៊ុន សែន កាលពីថ្ងៃទី៣មករា បានប្រកាសនៅមុខកម្មករ​ថា ដើម្បីជួយអភិរក្សាស៊ីក្លូ និងជួយដល់​ជីវភាព​​អ្ន​ក​ធាក់​ (ស៊ីក្លូ) លោក​ថានឹង​ប​​ង្កើ​​តមូ​លនិធិមួយដើម្បីគាំពារ ​។

ប៉ុន្តែគិតត្រឹមថ្ងៃទី១២នេះ លោក វន់ ពៅ មិនទាន់មានការឆ្លើយតបថា ចូលរួម​បង្កើតមូល​និធិ(ស៊ី​ក្លូ) ​នៅ​ឡើយ​ ដោយលោកថា និង​ ពិនិត្យ​មើលក្ខ​ខន្តិកៈ​របស់​សមាគមន៍​លោកជាមុន​សិន

លោក ហ៊ុន សែន ថ្លែងទៀតថា ជំហានដំបូង​លោកនឹងទម្លាក់ថវិកា ១០០លានរៀល ហើយនឹង​ដាក់ប្រចាំខែ ប្រមាណ១០លានរៀលបន្ថែមទៀត និងអំពាវនាវ ឲ្យសាធារ​ណ​ជន ​ចូលរួមផ្តល់ថវិកា សម្រាប់​ទ្រទ្រង់ដល់មូលនិធិត្រីចក្រយាន(ស៊ីក្លូ)នេះ និងអនុញាតឲ្យអ្នកធា​ក់ស៊ី​ក្លូ​ទាំង​អ​ស់ព្យា​បាល​ជម្ងឺដោយ​អត់បង់ថ្លៃ នៅមន្ទីរពេទ្យរដ្ឋទាំងអស់ ចាប់​ពីថ្ងៃ​ទី​១​៣ខែ​មក​​​រា​នេះ​ទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ