ធ្លាក់​យន្តហោះ​នៅ​ជាយ​រដ្ឋ​ធានី​មូស្គូ សម្លាប់​មនុស្ស​៧១​នាក់

យន្តហោះ​រុស្ស៊ី​ផ្ទុក​អ្នក​ដំណើរ ៧១​នាក់ បាន​ធ្លាក់​នៅ​ជិត​រដ្ឋធានី​មូស្គូ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​វា​ហោះ​ឡើង ដោយ​បាន​សម្លាប់​មនុស្ស​នៅ​លើ​យន្តហោះ​នោះ​ទាំង​អស់ ខណៈ​ដែល​រុស្ស៊ី​ចាត់​ទុក​ជា​គ្រោះ​ថ្នាក់​អាកាសចរណ៍​ដ៏​អាក្រក់​បំផុត​។ នេះ​បើ​តាម​សេចក្ដី​​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ស៊ើប​អង្កេត​រុស្ស៊ី ដែល​បាន​និយាយ​ថា យន្តហោះ Antonov លេខ ១៤៨ បាន​ធ្លាក់​នៅ​សង្កាត់​រ៉ាម៉េនស្គី នៅ​ជាយ​រដ្ឋធានី​មូស្គូ នៅ​ម៉ោង​ ២:៤៨នាទី ឬ​ត្រូវ​នឹង​ម៉ោង ៧:២៨​ម៉ោង​នៅ​កម្ពុជា បន្ទាប់​ពី​វា​ហោះ​ចេញ​ពី​ព្រលាន​ដូម៉ូដេដូវ៉ូ។

ការិយាល័យ​ស៊ើប​អង្កេត​ការ​ដឹក​ជញ្ជូន​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា អ្នក​ដំណើរ ៦៥​នាក់ និង​​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ ៦​នាក់ បាន​ស្លាប់​ទាំង​អស់ ក្នុង​នោះ​ក៏​មាន​កូន​ក្មេង​ផង​ដែរ។

បើ​តាម​អាជ្ញាធរ​រុស្ស៊ី យន្តហោះ​នោះ ស្ថិត​នៅ​ក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក Saratov Airlines និង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Orsk។

គណៈកម្មាធិការ​ស៊ើប​អង្កេត​​រុស្ស៊ី បាន​និយាយ​ថា មូល​ហេតុ​មួយ​ចំនួន​នៃ​គ្រោះ​ថ្នាក់​យន្តហោះ​នោះ នឹង​ត្រូវ​បាន​គេ​ពិចារណា ក្នុង​នោះ​មាន​ទាំង​កត្តា​អាកាស​ធាតុ​ផង​ដែរ ខណៈ​ដែល​រុស្ស៊ី​កំពុង​ប្រឈម​មុខ​នឹង​ព្រិល​ធ្លាក់​ខ្លាំង​ក្លា​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ