ស្ថានទូត​អាមេរិក​ព្រមាន​​បុគ្គលិក​​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​​ពី​សុវត្ថិភាព​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ស្ថានទូតអាមេរិក

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ព្រមាន​ទៅ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្នអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​មនុស្ស​ដែល​លោក​អះអាង​ថា មានផែនការបង្កសំឡេងផ្ទុះ​នៅ​ភ្នំ​ពេញ ឬ​ក៏​ដោយ​ខេត្ត​សៀមរាប។

​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្ថានទូត​អាមេរិក បាន​ជូន​ដំណឹងថា ខ្លួន​នឹង​បិទទ្វារស្ថានទូត​ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា​ខាង​មុខ​នេះ ចំ​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ហើយ​ក៏​បាន​ណែ​នាំ​​ទៅ​បុគ្គលិក​របស់​ខ្លួន ឲ្យ​ប្រុងប្រយ័ត្នពីសុវត្តិភាព​ផង​ដែរ។

ស្ថានទូត​អាមេរិក​បាន​ចេញ​សារ​ព្រមាន​បែប​នេះ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ក្រុម​មនុស្ស ដែល​លោក​ថា ប៉ុនប៉ងបង្កសំឡេងផ្ទុះ​នៅ​រាជធានី​ភ្នំ​ពេញ និង​នៅ​ខេត្ត​សៀមរាប អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

​លោក ហ៊ុន សែន បាន​ចោទជាសាធារណៈថា រណសិរ្ស​មួយ​ដឹក​នាំ​ដោយ​លោក សម សេរី ដែល​មានមូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស មាន​គម្រោង​បង្កសំឡេងផ្ទុះ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ