អភិបាលរាជធានីព្រមានអភិបាលខណ្ឌដែលមិនលើកទូរស័ព្ទពលរដ្ឋ

អភិបាល​រាជធានី​ភ្នំពេញ​ បាន​ព្រ​មាន​អភិបាល​ខណ្ឌ​ទាំង​១២​ក្នុង​រាជ​ធានី​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​មិន​លើក​ទូរសព្ទ​ពេល​ពលរដ្ឋ​មាន​បញ្ហា​ហើយ​ទាក់​ទង​ស្វែង​រក​ដំណោះ​ស្រាយ​។​

នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​អភិបាល​ខណ្ឌ​ដង្កោ​ កាល​ពី​ម្សិល​មិញ​ មាន​ការ​ចូល​រួម​ពី​អភិបាល​ខណ្ឌ​ទាំង​អស់​ក្នុង​រាជ​ធានី​ លោក​ ឃួង​ ស្រេង​ ថ្លែង​ថា​ មាន​បញ្ហា​លេខ​ទូរសព្ទ​មន្ត្រី​ ដែល​ពលរដ្ឋ​ទាក់​ទង​ហៅ​ចូល​បាន​ហើយ​ តែ​មន្ត្រី​មិន​លើក​ ឬ​ លើក​តែ​លេខ​ណា​ដែល​ល្អៗ​។​ លោក​ បញ្ជាក់​ឲ្យ​មន្ត្រី​ទាំង​អស់​មាន​ការ​ប្រុង​យ័ត្ន​ចំពោះ​ករណី​នេះ​ ព្រោះ​លោក​ថា​ ធ្វើ​មន្ត្រី​បម្រើ​ពលរដ្ឋ​។​ នេះ​បើ​តាម​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​។​

ក្នុង​ឱកាស​នោះ​ លោក​ ឃួង​ ស្រេង​ ក៏​បាន​ណែ​នាំ​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​ដាក់​កម្លាំង​យាម​ឲ្យ​បាន​ល្អ​ ២៤​ម៉ោង​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ​ដូចជា​ ចោរ​កម្ម​ និង​ ល្បែង​ស៊ីសង​ជាដើម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ