រដ្ឋាភិបាលកម្ពុជា ប្រកាសថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ កើនលើសឆ្នាំមុនជាង៣០ភាគរយ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៩តុលាឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋាន បានប្រមូលពន្ធបានចំនួន ១ ៥៤៦,៥៥ លានដុល្លារអាមេរិក ពោលគឺកើនលើសឆ្នាំមុន ៣៣,២ ភាគរយ។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ការកើនឡើងចំណូលពន្ធនេះ គឺដោយសារមានការកើនឡើងពន្ធលើប្រាក់ចំណូលកើន ៣៣,២ភាគរយ អាករបន្ថែមកើន ៤២,៩ភាគរយ អាករពិសេសកើន ១២,៥ ភាគរយ និងពន្ធលើប្រាក់បៀវត្ស កើន៤,២ភាគរយ៕