តម្លៃប្រេងឥន្ទនៈតាមស្ថានីយទាំងអស់ចុះ៥០រៀលក្នុងមួយលីត្រ​

តម្លៃ​ប្រេង​សំាងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនកាលពីពេលកន្លង

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រេងឥន្ទនៈ នៅតាមស្ថានីយទាំងអស់បានចុះតម្លៃ៥០រៀលក្នុងមួយលីត្រ ដែលតម្លៃ​នេះ នឹងចាប់អនុវត្តន៍ចំនួន១០ថ្ងៃក្នុង​ខែមីនាឆ្នាំ២០១៨នេះ​។

ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម​ ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈ ចុះផ្សាយថ្ងៃម្សិលមិញ បានប្រាប់ទៅម្ចាស់ស្ថានីយទាំងអស់ថា​ តម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣ ៨៥០រៀល ក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣ ៦០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃប្រកាស ដល់ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០១៨ បើធៀប​នឹងតម្លៃកាលពីថ្ងៃទី១ ដល់ថ្ងៃទី១១ខែមីនានេះ ចុះបាន​៥០រៀលក្នុងមួយលីត្រ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ តម្លៃសាំងធម្មតា​ត្រូវបាន​ក្រសួងពាណិជ្ជកម្មកំណត់ឲ្យ​លក់មិនឲ្យលើសពី ៣៩០០រៀលក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣៦៥០រៀលក្នុង១លីត្រ។

នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ តម្លៃ​ប្រេង​សំាង​​ ធម្មតា​តម្លៃ៣៩៥០ និងប្រេង​ម៉ាសូត​តម្លៃ​ ៣៧៥០រៀល ​ក្នុ​ង​១លីត្រ ​ដោយ​តម្លៃនេះ​ បាន​កើន​ឡើង​ពី ៣០០ ទៅ ៦០០រៀល បើធៀប​នឹង​អំឡុងពេល​៨ខែ​មុន​​។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋនិងអ្នករកស៊ី​មួយចំនួនត្អូញ​ត្អែរពី​តម្លៃសាំងឡើងថ្លៃនេះ ដោយថា ធ្វើឲ្យ​ប៉ះពាល់ជីវភាពរបស់ពួកគេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ