តុលាការបន្តសាកសួរស្ត្រីម្នាក់ដែលចោទថា លោក ​ហ៊ុន សែន សម្លាប់លោក ​កែម ​ឡី

ស្ត្រី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ដែល​ជា​ម្ចាស់​គណនី​ហ្វេស​បុក ឈ្មោះ ហេង លក្ខិណា (ប្រភព៖ Fresh News)

ស្ត្រីម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរជុំវិញការចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសារលោក​ជាអ្នកសម្លាប់លោក កែម ឡី។​

ស្ត្រីរូបនោះ ឈ្មោះ ហេង លក្ខិណា រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញម៉ោង៧ព្រឹកនេះ ដើម្បីបន្តសាកសួរ បន្ទាប់ពីការសាកសួរម្សិលមិញម្តងរួចហើយ។​

អ្នកស្រី ហេង លក្ខិណា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលមានវិឌីអូចែករំលែកតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅកន្លែងបុណ្យខួប១ឆ្នាំរបស់លោក កែម ឡី ក្នុងខេត្តតាកែវ ដែលអ្នកស្រីនិយាយថា លោក ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ