អាណិកជនអាមេរិក ​សម្រេចប្ដឹង នី មុន្នីនាថ ​ទៅសាលាដំបូង

កញ្ញា​ ​​នី មុន្នីនាថ និង​លោក អ៊ុង សូឡាំង កាលពីពេលកន្លងទៅ (ដោយ វង្ស សុម៉ាលីន)

មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ បន្ទាប់មាន​ការ​ទម្លាយ​ពាក្យ​បណ្ដឹង​ផ្លូវការរបស់​​​​ លោក​ អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថា​​ជាអាណិកជនអាមេរិក និងជាអតីត​​គូដណ្ដឹងរបស់ ​​នី មុន្នីនាថ នៅសាលា​ដំបូង​រាជធានីភ្នំពេញ ដោយ​​​​ពាក្យបណ្ដឹង​នោះ ​ត្រូវ​បានធ្លាក់​​ដល់​ដៃតុលាការកាលពីថ្ងៃទី​​២៨ខែកញ្ញាមុននេះ។ នៅក្នុងបណ្ដឹង ​​​​​​​​​​​​​​​​​​​​​ភាគី​ដើម​ចោទបាន​​ប្ដឹង​តារាសម្ដែងនាង​​ នី មុន្នីនាថ ​​​​​​​​អោយសងប្រាក់ចំនួន ​​​៧ម៉ឺន​ដុល្លារ​ ដែល​​​​​​លោក​​បញ្ជាក់ថា ​ជាប្រាក់ដែលបានទទួលយក​​ពីលោក និង​​​​តម្រូវអោយនាង​បង់​​ជំងឺចិត្ត​ចំនួន​​​៥ម៉ឺនដុល្លារ បន្ថែមទៀត ដោយ​មិន​ទាន់រាប់បញ្ចូល​​បន្ទុក​ចំណាយ​​​មួយចំនួននៅ​ក្នុង​​តុលាការ​។

​​​​​​លោក អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថា​​​គូដណ្ដឹងរបស់​​​ នី មុន្នីនាថ ដោយបាន​ចុះមកភ្ជាប់ពាក្យ​នៅស្រុកខ្មែរកាលពីប៉ុន្មានខែ​​​​មុន​​ ឡើងផ្អើលអ្នកសិល្បៈនោះ បាន​​អះអាងក្នុងបណ្ដឹង​ថា ​​លោក​​ស្នើអោយតុលាការ​​​នៅសាលាដំបូង​រាជធានី​​​ភ្នំពេញ ​​កោះ​ហៅ​​​​​​ចុងចម្លើយគឺ កញ្ញា ​​​នី មុន្នីនាថ ​ចូលខ្លួន​​​​ដោះស្រាយ និង​បង់​លុយកាក់​អោយលោក​​​​​​​ទៅតាមអ្វីដែលបានដាក់​ក្នុង​បណ្ដឹងនោះផង។

មុន​បណ្ដឹងបែកធ្លាយ​​​​ អ្នកជិតស្និទ្ធ​នឹងលោក អ៊ឹង សូឡាង ធ្លាប់បានបង្ហោះ​​នៅលើហ្វេសប៊ុកថា​​​ លោក​​​​​​នឹងប្ដឹង​​​អតីត​គូដណ្ដឹងរបស់​​​លោក ​ដោយ​លោក នឹង​ប្ដឹង​នាងពីបទ​​​​ឆបោក និងរំលោភលើសេចក្ដីទុក្ខចិត្ត ​ដោយ​លោកទម្លាយថា​​​​​ក្រោយពេល​ភ្ជាប់ពាក្យ​លោកបាន​ផ្ដល់លុយកាក់ និង​​បានចំណាយលុយ​​​រត់ការ​​​​​​អស់​ជាច្រើន​ទម្រាំតែបានធ្លាក់​​វីសា ដើម្បីអោយនាងបានចេញទៅ​​រស់នៅសហរដ្ឋ​​អាមេរិក​​​​​​​​ដែលបានព្រមព្រៀង។ ប៉ុន្តែក្រោយធ្លាក់​ឯកសារ ​​​លោក​​បាន​​ទម្លាយថា​ នាងមិនព្រម​ទៅ និង​​បាន​​ទាមទារ​ផ្ដាច់​​ពាក្យ ​​​​​​​​​​ដោយមិនព្រម​​សង​លុយ​ដែលលោក​ធ្លាប់ផ្ដល់អោយ និង​​​​​​​​​ចំណាយក្នុងការ​រត់ច្បាប់​​​​អោយទៅរស់នៅនោះ ទើប​ទើបឈានដល់ការ​ប្ដឹង​ផ្ដល់ ​​​ដើម្បីទាមទារលុយកាក់ដែល​​លោក​​ប្រកាសថា​បាន​បង់ខាតត្រលប់មកវិញ។

​​​​យ៉ាងណាក៏ដោយ ក្នុងពេលដែលលោក​ទម្លាយ​​​ពាក់​​ព័ន្ធនឹង​​បាក់បែកស្នេហ៍នោះភាគី​​​ខាង ​នី មុន្នីនាថ មិនព្រមធ្វើការបកស្រាយនោះទេ ដោយ​​​នាងប្រកាសថា ​​ខ្លួនក៏​​​​​ភស្ដុតាងគ្រប់គ្រាន់ក្នុងការតតាំង​ផងដែរ ប៉ុន្តែមកពីនាង​យល់ថា ​មិន​​ទាន់​ដល់កំណត់ ​ត្រូវ​បកស្រាយ​ទើប​​នាង​បដិសេធតបត។

កញ្ញាថា​ ខ្លួនមាន​​​​​​​​អំណះអំណាងគ្រប់​គ្រាន់ថាអ្វីដែល​លោក អ៊ឹង សូឡាង បាន​​​​ទម្លាយនៅលើហ្វេសប៊ុក​​គឺជារឿង​​​​មិនពិតទាំងស្រុង និងថា នោះជាបទ​បរិហាកេរ្តិ៍ធំមួយ ដែលនាង​នឹងធ្វើការ​​តបត​​​។ នៅក្នុងពេល​នោះ ​​នាង​ក៏បានប្រកាសថា ​​​​បើ​​​​​​​អតីតគូដណ្ដឹង​​​ហ៊ានដាក់បណ្ដឹង ​នោះ​នាងក៏រៀបចំមេធាវី​ដាក់ប្ដឹង​​តបត​ផងដែរ ដោយសារតែ​​​អ្វីដែល​​អ្នកបង្ហោះ​​​​​​​ដែលនាងចោទថា ​​ជា​បក្សពួកតែមួយ​​​របស់លោក ​អ៊ឹង សូឡាង នោះ គឺជារឿង​​​ដែល​នាង​យល់ថា​​ជាបទបរិហាកេរ្តិ៍ដ៏ធំមួយ និងស្ថិតក្នុងចំណាត់ការ​​ច្បាប់។

​​ដោយឡែក សម្រាប់ម្ដាយរបស់​​នាង​វិញ រមែង​​ប្រកែកយ៉ាង​ដាច់អហង្ការ​​ថា​​​ដំណឹងបែក​គ្នារវាង​កូន​ស្រី និងគូដណ្ដឹង គ្រាន់តែជារឿងងងក់ដាក់គ្នា​​រវាង​ក្មេងៗនិ ងក្មេង​ប៉ុណ្ណោះ​ចំណែក​ធាតុ​​ពិតគឺ​​​​​ចំណងស្នេហ៍​នោះ​​​​​​​គឺចាស់អត់បានដឹងទេ​​។ ស្របគ្នាដែលរឿង​រ៉ាវនោះ​ ស្ងាត់រៀងខ្លួនផង ទើប​ម្នាក់​​ៗស្មានថា​ភាគី​ទាំង​​​២ បានដោះស្រាយ​​គ្នា​​​​​​​ក្នុង​​​ស្ថានភាពសម្របសម្រួល​​រួច​​បាត់​ទៅហើយ ដោយ​​មិននឹកស្មានថា​អ្វីៗឈានដល់​​​​​កម្រិតធ្ងន់ធ្ងរបែបនេះឡើយ។ ​ម្នាក់ៗ​​ ដែលបានឃើញ​ពាក្យបណ្ដឹងរបស់​​​អ៊ឹង សូឡាង សុទ្ធតែមើលឃើញថា​នេះ ​​​​​​​​រឿងដ៏រសើប​​ដែលធ្វើអោយប៉ះពាល់​ដល់កិត្តិយស និងមុខមាត់របស់​​ នី មុន្នីនាថ ក្នុងពេល ដែល​នាងក៏ត្រូវកត់សម្គាល់ថា​​មិនសូវក្ដោប​ក្ដាប់បានទីផ្សារ​សម្ដែង និង​ថតស្ពត​​​បានណែនដៃដូចមួយរយៈពេលមុននោះ​ផង​។ ​

មកទល់នឹងបណ្ដឹងរបស់លោក អ៊ឹង សូឡា ត្រូវបានធ្លាយចេញនេះ ​ទាំងម្ដាយរបស់ ​​​នី មុន្នីនាថ និងនី មុន្នីនាថ បានរក្សា​ភាពស្ងៀមស្ងាត់ដោយអះអាងថា ​​មិនទាន់​​ចង់បកស្រាយទេ។ ​យ៉ាងណាមិញ នាងបាន​អះអាងថា ​​នឹងរកអ្នកច្បាប់មកតាំង​បណ្ដឹងនេះ ​​​​មិន​អោយ​​​​អតីតគូដណ្ដឹង​​​​​ធ្វើបាបនាង​​​​​​​ដោយស្រួលនោះទេ ដោយសារតែនាងក៏មាន​​​​ភស្ដុតាង​​​សម្រាប់រឿងនេះ​។ ​​​       ​​​

​​យោងតាម​ពាក្យ​បណ្ដឹងរបស់​​​លោក អ៊ឹង សូឡាង លោក​​បានបញ្ជាក់ថា ​​លោកនឹង​​​ទាមទារអោយ​ នី មុន្នីនាថ ​​​​បង់​​លុយអោយលោកចំនួន​​​​​​១២ម៉ឺនដុល្លា ដោយ​​​៧ម៉ឺនដុល្លារ ជាថ្លៃលុយកាក់ដែលលោកផ្ដល់​អោយ​ក្នុងពេល​​ស្រឡាញ់​​គ្នា និង​​​៥ម៉ឺនដុល្លារទៀតគឺថ្លៃ​​​​​ជំងឺចិត្ត ដែលលោកបាន​ចោទនាងថាជំងឺ​​ចិត្តដែល​​តម្រូវអោយបង់នេះ គឺ​​​ដោយសារតែ នី មុន្នីនាថ បាន​​​​​បោកប្រាស់លោក និងរំលោភលើសេចក្ដី​ទុកចិត្ត​​​​ចំពោះ​​លោក​ក្នុងពេល​​​​​​​នៅ​ជាគូដណ្ដឹង​នឹង​គ្នា។

លោក​​​​​ ស្នើអោយ​​​​​មន្ត្រីតុលាការ​​​​ចាត់ការ​រឿងនេះទៅតាមផ្លូវច្បាប់​ ​ដោយលោកបញ្ចាក់ថា​ខ្លួន​មានភស្ដុតាង​ពាក់ព័ន្ធ​ឯកសារលុយ​ដែលបាន​ដាក់​​ក្នុងបណ្ដឹងទាំងអស់​​ ​​​​​ដើម្បី​បញ្ជាក់ថា​អ្វីដែលលោកអះអាងថាគឺមានការពិត​​។ យ៉ាងណាមិញ គេមិនទាន់ឃើញមានចំណាត់ការ​ពីមន្ត្រី​តុលាការ បន្ទាប់ពី​​បណ្ដឹងរបស់លោកត្រូវបានមេធាវី ​​​យកទៅ​ដាក់​នៅសាលាដំបូង​រាជធានីភ្នំពេញ​​​​​​កាលពីថ្ងៃទី​​២៨ កញ្ញានោះទេ ដោយគ្រាន់តែមានការប្រកាសថា​​​​​​​ឯកសារបណ្ដឹងនោះត្រូវបានធ្លាក់ដល់ដៃសាលាដំបូង និង​​​ត្រូវបាន​​​​​​​​គេ​​ទម្លាយថានឹង​​​ធ្វើការកោះហៅ​ កញ្ញា​ នី មុន្នីនាថ អោយចូលខ្លួនបំភ្លឺក្នុងពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ