ពាណិជ្ជកម្ម​របស់សិង្ហបុរីកើនឡើង​១១,១%ក្នុងឆ្នាំ២០១៧

របាយការណ៍របស់សហគ្រាសអន្តរជាតិ​បង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់សិង្ហបុរីនៅក្នុងឆ្នាំ២០១៧កើនឡើង១១,១% បើប្រៀបធៀបទៅនិងឆ្នាំ២០១៦។​

របាយការណ៍បូកសរុបការធ្វើពាណិជ្ជកម្មឆ្នាំ២០១៧កើនដល់ ៩៦៧ប៊ីលានដុល្លារសិង្ហបុរី ខ្ពស់ជាងបើប្រៀបធៀបឆ្នាំ២០១៥មាន៨៧០ប៊ីលាន និង ឆ្នាំ២០១៦ មាន៩១៥ប៊ីលានដុល្លារសិង្ហបុរី។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ​Channel News Asia។​

បូករួមទាំងការនាំចូលនិងនាំចេញគឺចំណាយប្រមាណ១០,៣ ភាគរយ និង ចំនួន​១២,១ សម្រាប់ផ្នែកនិមួយ ក្នុងឆ្នាំ២០១៧។​

ពាណិជ្ជលើប្រេងឥន្ទនៈ និង មិនមែនប្រេងឥន្ទនៈ បានចូលរួមចំណែកសំខាន់ក្នុងការជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ