មនុស្ស​ជិត​១០​នាក់​ស្លាប់ របួស​១៣​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

មនុស្ស​ជិត ១០​នាក់​បាន​ស្លាប់ ហើយ ១៣នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ​។ នេះ​ដោយ​យោងតាម​របាយ​ការ​ណ៍ពីនគរបាល​ជាតិ​ ។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់ និងរង​របួសធ្ងន់ស្រាល​ ១៣​នាក់។​

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ​១៨​គ្រឿង។​ មូលហេតុ​នៃគ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​ មិន​គោរព​សិទ្ធិ​ មិន​ប្រកាន់​ស្តាំ​ និងដោយសារស្រវឹង។ ខេត្ត​រាជធានី​ដែល​​រងគ្រោះថ្នាក់រួម​មាន​ ខេត្តកំពង់ឆ្នាំង​ ព្រះ​សីហ​នុ ស្វាយ​រៀង​ និង​ភ្នំពេញ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល ​១៣​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ កើតឡើង​ចំនួន​ ១២៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧៣​នាក់​ របួស​សរុប​២៣៨​នាក់​ ក្នុង​នោះ​របួសធ្ងន់​ ១១៩​នាក់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ