រដ្ឋាភិបាលមិនធ្វើពីធីរំលឹក​ខួប​នគរ​បាល​ជាតិ​នៅ​ឆ្នាំ​នេះ

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃថា​រដ្ឋាភិបាល​ពុំ​បាន​ប្រារព្ធ​មេទិ្ទញរំលឹក​ខួបអនុស្សាវរីយ៍លើក​ទី​៧២ នៃ​ថ្ងៃកំណើ​ត​នគរបាល​ជាតិនោះ​ទេ​នៅ​ឆ្នាំ​នេះ​ដោយ​ថា​ កង​កម្លាំងត្រូវ​ត្រៀម​រៀប​ចំ​ខ្លួន រក្សា​សន្តិសុខ​ដល់​ការ​រៀប​ចំ​ការ​​បោះ​​ឆ្នោត​ខាង​មុខ។

ក្នុង​លិខិត​ជូនពរចុះ​ថ្ងៃ​ទី១៥ ឧសភានេះ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៧នេះរដ្ឋាភិបាល​ពុំ​បាន​រៀប​ចំ​មី​ទិ្ទញ​រំលឹក​ខួប​អនុស្សារវីយ៍ខួប​ទី​៧២ ថ្ងៃ​កំណើតកង​កម្លាំង​នគរ​បាល​ជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) ​នោះ​ទេ ដោយ​ថាកង​កម្លាំង​នគរ​បាល​ត្រូវ​ត្រៀម​ខ្លួន​បំពេញ​មុខ​ងារ ក៏​ដូច​ជា​ការ​ទទល​ខុស​ត្រូវ ធានាសន្តិសុខ​សម្រាប់​កិច្ច​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នាពេល​ខាង​មុខ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​បញ្ជារ​ទៅ​ដល់​កងកម្លាំង​នគរ​បាល​ទាំងអស់ត្រូវ​​ធ្វើ​ការ​សហការ​ជា​មួយ​គជប ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ ដោយ​ធ្វើ​យ៉ាង​ណាធានា​​ការ​បោះឆ្នោត​នោះអា​ចប្រព្រឹត្តិ​ទៅ​បាន​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិ​ធម៌ គ្មាន​ការ​គំរាម​កំហែង និង​អំពើ​ហិង្សា។

លិខិត​នោះ​សរសេរ​ថា៖ « ទោះបីឆ្នាំ២០១៧នេះ យើងពុំបានរៀបចំមីទិ្ទញរំលឹកអនុស្សាវរីយ៍ដូចសព្វមួយដង ដែលអាស្រ័យដោយភាពមមាញឹកនៃការងារ ក៏ដូចជាការទទួលខុសត្រូវធានាសន្តិសុខសម្រាប់កិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ រាជរដ្ឋាភិបាល ក៏ដូជាក្រសួងមហាផ្ទៃ ពុំបានបំភ្លេចនូវទិវានៃការចងចាំជាប្រវត្តិសាស្ត្ររបស់អង្គប្រតិបត្តិច្បាប់ ដែលបានចាប់បដិសន្ធិក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោតម្ភសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋបានឡើយ »

ក្នុង​ឱកាស​នៃ​ខួប​ទី​៧២​នេះលោក ស ខេង ក៏បានជូនពរ​ និង​លើក​សរសើរ​ពី​ការ​រក្សា​សន្តិសុខ​របស់​កង​កម្លាំង​នគរ​បាល​កម្ពុជា​ដែល​បាន​រក្សា​ដល់​សណ្តាប់ធ្នាប់​សង្គម​មួយ​ដែល​ល្អ​ប្រសើរ ដែល​មាន​ស្ថេរភាព​នយោបាយ បញ្ចៀស​បាន​នូវ​ភារវកម្ម និង​ការបង្ក​ចលាចលសង្គម ក៏​ដូច​ជាបដិវត្តន៍​ព័ណ៌ ដែល​បាន​ធានាបាន​ដល់​សន្តិភាព​ទូ​ទាំងប្រទេសកម្ពុ​ជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​ខួប​អនុស្សាវរីយ៍នៃ​ថ្ងៃកំណើត​នគរ​បាល​ជាតិ ១៦ ឧសភា ត្រូវ​បាន​ប្រារព្ធ​ឡើង​ ស្ទើរ​ជា​រៀង​រាល់​​​ឆ្នាំ នៅ​ទី​ស្តី​ការក្រសួង​មហា​ផ្ទៃដើម្បី​រំលឹក​ពី​ការ​កកើត​ឡើង​នៃ​នគរ​បាល​ជាតិ​កម្ពុជាថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​១៩៤៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ