លោក ហ៊ុន សែន លើកឡើងពីតម្លៃសន្តិភាព តែគ្មានពាក្យ“សង្គ្រាម”ទាល់តែសោះ

ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព តែ​មិន​និយាយ​ដល់​ទាល់​តែ​សោះ​នូវ​ពាក្យ​សង្គ្រាម នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន បាន​រៀប​រាប់​ថា កម្ពុជា​មាន​មោទនភាព​ចំពោះ​សន្តិភាព និង​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​សព្វ​ថ្ងៃ ដោយ​សន្តិភាព​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​រស់​នៅ​សុខ​ស្រួល និង​មាន​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ និង​សហគមន៍ ឲ្យ​កាន់​តែ​រីក​ចម្រើន។

លោក​បន្ត​ថា សន្តិភាព​បាន​មក​ដោយ​លំបាក​ខ្លាំង​ណាស់ ហើយ​លោក​អំពាវ​នាវ​ទៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​នេះ​ឲ្យ​បាន​រឹង​មាំ​ស្ថិត​ស្ថេរ​គង់​វង្ស ដោយ​លោក​បញ្ជាក់​ថា បើ​សន្តិភាព​រលាយ​ហើយ អ្វីៗ​នឹង​អន្តរាយ​ជា​មិន​ខាន។

ក្នុង​សំណេរ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី​បាន​បញ្ចប់​ជាមួយ​សារ​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​ សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​នេះ ទាំង​ដំណើរ​កម្សាន្ត​ទៅ​ទីជិត​ទីឆ្ងាយ។

ទោះជាយ៉ាង​ណា គ្មាន​ឡើយ​សូម្បី​តែ​ពាក្យ “សង្គ្រាម” ត្រូវ​បាន​កត់​សម្គាល់​នៅ​ក្នុង​សំណេរ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​វា​ផ្ទុយ​ទៅ​នឹង​សំណេរ​លើក​មុនៗ​របស់​លោក ដែល​បាន​ព្រមាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ