លោក ហ៊ុន សែន បង្ហោះវីដេអូខ្លីជម្រះមន្ទិលបញ្ហាសុខភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បញ្ជាក់​ថា លោក​កំពុង​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​លើ​ដង​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​មើល​ទិដ្ឋភាព​ទីក្រុង​នេះ។

ក្នុង​វីដេអូ​ឃ្លីប​មាន​រយៈពេល​​ជាង ១​នាទី​កន្លះ​នោះ លោក​នាយករដ្ឋ​មន្ត្រី​បញ្ជាក់​ថា លោក​មាន​សុខភាព​ធម្មតា មិន​ដូច​ទៅ​នឹង​ពាក្យ​ចរចាម​អារ៉ាម​ដែល​និយាយ​ថា លោក​មាន​បញ្ហា​សុខភាព ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក​រៀប​រាប់​ក្នុង​វីដេអូ​នោះ​ថា លោក​កំពុង​ធ្វើ​ដំណើរ​ដល់​មុខ​សណ្ឋាគារ​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​មហាវិថី​មុនីវង្ស នៅ​ព្រឹក​នេះ ដែល​លោក​ថា នេះ​បញ្ជាក់​បាន​ថា លោក​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​តែ​ម្ដង។

លោក​បញ្ជាក់​ថា ពាក្យ​ចរចាម​អារ៉ាម​នានា​អំពី​ស្ថានភាព​សុខភាព នឹង​ត្រូវ​បាន​លុប​បំបាត់​ចោល បន្ទាប់​ពី​លោក​បង្ហោះ​វីដេអូ​ឃ្លីប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ