សហគមន៍​អ៊ឺរ៉ុបផ្តល់​​លុយ​ជាង៥លាន​អ៊ឹរ៉ូ​សម្រាប់ការ​ពារ​ព្រៃ​ឈើប្រទេស​ទន្លេមេគង្គ

សហ​គមន៍​អ៊ឺរ៉ុបទម្លាក់​លុយ​ជាង​​៥លាន​អ៊ឺរ៉ូ​ដល់​អង្គការ​សង្គមស៊ីវិល​​សម្រាប់​រយៈពេលប្រាំ​ឆ្នាំ ក្នុង​​កិច្ច​ការ​ពារ​បរិ​ស្ថាន​ព្រៃ​​ឈើ​ និង​លើ​ក​កម្ពស់​ជីវភាពប្រជាព​ល​ដែល​រស់​នៅ​តាមប្រទេស​ដង​ទន្លេ​មេគង្គ។​

ក្នុង​សេច​ក្តីប្រកាស​ព័ត៌មាននៅថ្ងៃទី១៥មិថុនានេះ សហគមន៍​អ៊ឺរ៉ុប ​បាន​ឲ្យដឹងថា ខ្លួន​សម្រេច​ផ្តល់​ថវិកាចំនួន​៥លាន​អ៊ឺរ៉ូ​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឈើ​​សម្រាប់​គម្រោង «សំឡេង​ព្រៃ​​ទន្លេ​មេគង្គ» ក្នុង​ការ​លើក​កម្ពស់​សមត្ថភាពរបស់​អង្គការអង្គការទាំង​នេះ ក្នុងការ​សហការ​គ្នាដើម្បីចូល​រួមត្រួតពិនិត្យ និងធ្វើ​ឲ្យ​ខ្លាំងនូវ​ការ​គ្រប់​គ្រង​រដ្ឋបាលព្រៃ​ឈើ។

ឯក​អគ្គរដ្ឋ​ទូត​សហគមន៍​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជាលោក ចច អ៊ឺហ្គើ (George Edgar) ត្រូវបាន​ដក​ស្រង់​ប្រសាសន៍​​​ថា សង្គម​ស៊ីវិលមាន​ភាព​ចាំ​បាច់ជា​ខ្លាំងដែល​មាន​ឥទ្ធិពល​ និង​ទ្រទ្រង់រដ្ឋបាល​ព្រៃ​ឈើ ហើយ​​វា​សំខាន់ ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដពី​ការ​ទ្រទ្រង់ការ​រស់​នៅ សម្រាប់​សហគមន៍ជន​បទ ដែល​រស់​នៅ​ជិត​ព្រៃ​ឈើ។ លោក​បន្ថែម​ថា ​ការ​ផ្តល់​ចំណេះ​ដឹង​ពី​ព្រៃ​ឈើ សម្រាបសហគមន៍ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​​ការ​ព្រៃ​ឈើ គឺ​វា​ចាំ​បាច់សម្រាប់ការ​ទ្រទ្រង់ និង​អភិរក្សព្រៃឈើ។

បើតាម​សេចក្តី​ប្រកាសព័ត៌មាននោះ តំបន់​ទន្លេ​មេគង្គ​ជា​តំបន់​ដែល​មាន​ប្រជា​ជន​ជាង​៨៥លាននាក់​ ដែល​មាន​មនុស្ស​ជាង​៣០% នៃ​តំបន់​នេះ​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ព្រៃ​ឈើ​បាត់​បង់ជិត​៥% ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៥ ហើយ​សហគមន៍​ព្រៃ​ឈើនៅតាម​ដង​ទន្លេ​មេគង្គប្រឈម​និង​គ្រោះ​ថ្នាក់​ជាច្រើន ក្នុង​ការ​ទាញ​​យក​ផល​ប្រយោ​ជន៍ព្រៃ​ឈើ​​​ដើម្បី​រស់​នៅ។

ខណៈពេល​ដែល​បញ្ហា​ទាំង​នេះកំពុង​ត្រូវ​បាន​ដោះ​ស្រាយ​ ការ​គ្រប់​គ្រង​ព្រៃ​ឈើ​គឺ​នៅ​​តែ​ជាចំណុច​ប្រឈមនៅក្នុងតំបន់នេះ ដែល​អ្វី​ទាំង​នេះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​មាន​ការគាំទ្រ​ខ្លាំង​ពី​រដ្ឋាភិបាល ​សង្គម​ស៊ីវិល​ដើម្បី​ដោះស្រាយ​ធ្វើបញ្ហា​ទាំង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ