រដ្ឋមន្ត្រីដែនដីអះអាងថា អ្នករស់នៅអគារប៊ុលឌីងទាំងអស់ព្រមចាកចេញហើយ

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

រដ្ឋមន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីង​ទាំង​អស់ បាន​សម្រេច​លក់​ផ្ទះ​សម្បែងរបស់​ពួកគេ​នៅ​ទីនោះ​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​អគារ​ដ៏​ចំណាស់​មួយ​នេះ។

លោក ជា សុផារ៉ា បាន​រៀប​រាប់​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីង ដែល​បាន​កាន់​កាប់​អគារ​នេះ ៤៩២​ចំណែក​នោះ ឬ​ស្មើ​នឹង ១០០​ភាគរយ បាន​ចុះ​កិច្ច​សន្យា​លក់​ចំណែក​ឯកជន​​នៃ​អគារ​សហកម្ម​សិទ្ធិ​នេះ​ហើយ។

បើ​តាម​រដ្ឋ​មន្ត្រី​រូប​នេះ ការ​ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បែប​នេះ បន្ទាប់​ពី​មាន​ដំណោះ​ស្រាយ​រវាង​ប្រជាជន​រស់​នៅ​ក្នុង​អគារ​នេះ ក្រុមហ៊ុន​វិនិយោគ​ជប៉ុន Arakawa និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត។

អគារ​ចាស់​ទ្រុឌ​ទ្រោម​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ក្រុមហ៊ុន​ជប៉ុន​ Arakawa សម្រាប់​អភិវឌ្ឍ​អគារ​ថ្មី​កម្ពស់ ២១​ជាន់ មាន​តម្លៃ ៨០​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ