អាល្លឺម៉ង់បានចំណាយថវិកា៤លានអើរ៉ូ(ជាង៤លាន៦សែនដុល្លារ) លើគម្រោងជួសជុល និងអភិរក្សទេព្យអប្សរ(រូបចម្លាក់បុរាណ) នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងផ្សេងទៀតរយៈពេលពេល២០ឆ្នាំកន្លងទៅនេះ។
នៅក្នុងសន្នីសីទស្ដីពី កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ កាលពីម្សិលមិញលោកស្រី Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ថ្លែងថា គម្រោងនេះបានអនុវត្តន៍អស់រយៈពេល២០ឆ្នាំ នៅរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀត។ លោកស្រីបន្តថា ការចំណាយនេះ ដោយផ្តោតទៅលើការស្រាវជ្រាវ បណ្តុះបណ្តាល ប្រមូលឯកសារ និងការអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរ។
គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់ បានចាប់ផ្តើមសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង GACP តាំងពី១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទរហូតមកដល់បច្ចុប្បន្ន៕