ភ្ញៀវ​ទេសច​រ​ជិត​២​លាន​នាក់​ចូល​រួម​ព្រឹតិ្តការណ៍​អង្គរ​សង្រ្កាន​ឆ្នាំ​នេះ​

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋ​មន្ត្រី​ទេសចរណ៍ លោក ថោង ខុន បាន​អះ​អាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​​ចូល​ទៅ​លេង​កម្សាន្ត​ព្រឹត្តិការណ៍​អង្គរសង្ក្រាន​នៅ​ឆ្នាំ​នេះ បាន​កើន​ឡើង​ជាង ១៥​ភាគរយ បើធៀប​ទៅ​នឹង​ព្រឹត្តិការណ៍ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​មុន។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​ខ្លួន ក្រសួង​ទេសចរណ៍​បាន​រៀប​រាប់​ថា រដ្ឋ​មន្ត្រី​ទេសចរណ៍ លោក ថោង ខុន បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ជាតិ-អន្តរ​ជាតិ ១​លាន ៨២​ម៉ឺន​នាក់ បាន​ចូល​រួម​ទស្សនា​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​តំបន់​អង្គរ​ ខេត្ត​សៀមរាប អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦​ ខែ​មេសា​នេះ។

បើ​តាម​លោក ថោង ខុន ចំនួន​ភ្ញៀវ​ទេសចរ បាន​កើន​ឡើង​ ១៥​.១៤​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ដល់​ទៅ ១​លាន ៧៨​ម៉ឺន​នាក់ ខណៈ​ដែល​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ប៉ុណ្ណោះ។

កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ភ្ញៀវ​ទេសចរ​ប្រហែល​ជា​ជាង ​១​លាន ​៦​សែន​នាក់​បាន​​ទៅ​​ចូល​​រួម​ព្រឹត្តិការណ៏​នេះ​។

របាយការណ៍​ដដែល​នេះ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ​ភ្ញៀវ​ទេសចរ​ដើ​រ​កម្សាន្ត​ទូទាំង​​ប្រទេ​ស​មាន​​ចំនួន​ ៥,១៧៥,០០៦ ​នាក់ កើន​ឡើង ​២៣%​ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ មាន​ចំនួន​តែ​ ៤,២០១,៤៧៦​ នាក់​ប៉ុណ្ណោះ ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ