គ.ជ.ប សម្រេចឲ្យបក្សប្រឆាំងឈ្នះនៅសង្កាត់ស្វាយប៉ាកដដែល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​បដិសេធ​ទៅ​នឹង​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​សម្រេច​រក្សា​លទ្ធផល​បោះ​ឆ្នោត​ឲ្យ​នៅ​ដដែល ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប ​បដិសេធ​បណ្ដឹង​ទាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​បាន​បដិសេធ​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទៅ​តាម​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា គ.ជ.ប បាន​សម្រេច​បដិសេធ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង ដោយ​ គ.ជ.ប រក្សា​ទុក​លទ្ធផល​ដដែល ដោយ​យក​តាម​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​​កាល​ពី​ដំបូង​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ទុក​ជា​បាន​ការ។

អ្នក​នាំ​ពាក្យ​រូប​នេះ ប្រាប់​ថា​៖ “ដំបូង​ឡើយ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​នៅ​ស្វាយប៉ាក​ហ្នឹង បន្ទាប់​មក​គណបក្ស​ប្រជាជន​ប្ដឹង​មក គ.ជ.ប រាជ​ធានី រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ហើយ​គណបក្ស​ប្រជាជន​ឈ្នះ​វិញ។ ពេល​គណបក្ស​ប្រជាជន​ឈ្នះ​វិញ​អញ្ចឹង គណបក្ស​សង្គ្រោះ​ប្ដឹង​វិញ។ ​ផ្អែក​លើ​ពាក្យ​ហ្នឹង គ.ជ.ប សម្រេច​យក​តាម​លទ្ធផល​ដែល​រាប់​នៅ​តាម​ឃុំ​សង្កាត់​វិញ”។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល គ.ជ.ប បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ឈ្នះ​បាន​សំឡេង​គាំ​ទ្រ ២៨១១​សំឡេង នាំ​មុខ​គណបក្ស​កាន់​អំណាច ៥​សំឡេង​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ