ប៊ូលឌីញ​ចាប់​ផ្តើមរុះរើ ខណៈពល​រដ្ឋ​យល់​ព្រម​ចាកចេញ​ទាំង​ស្រុង​

អាគារប៊ុលឌីង «ស»

អាគារ​សឬប៊ូឌីញ​ត្រូវបាន​អាជ្ញាធរ​សម្រេចរៀប​ចំពិធី​​រុះ​រើ​​​នៅថ្ងៃនេះ ដោយ​ទុក​ពេល​ឲ្យ​ក្រុម​ហ៊ុន​វាយ​កម្ទេចនាពេល​ខាង​មុខ ខណៈដែល​ពល​រដ្ឋ​ដែល​សល់​៧​គ្រួសារ​ចុង​ក្រោយ​យល់​ព្រម​ទទួល​សំណង​​របស់​រដ្ឋាភិបាល។

រដ្ឋមន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីញ​ទាំង​អស់ បាន​សម្រេច​លក់​ផ្ទះ​សម្បែងរបស់​ពួកគេ​នៅ​ទីនោះ​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​អគារ​ដ៏​ចំណាស់​មួយ​នេះ។

លោក ជា សុផារ៉ា បាន​រៀប​រាប់​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីញ ដែល​បាន​កាន់​កាប់​អគារ​នេះ ៤៩២​ចំណែក​នោះ ឬ​ស្មើ​នឹង ១០០​ភាគរយ បាន​ចុះ​កិច្ច​សន្យា​លក់​ចំណែក​ឯកជន​​នៃ​អគារ​សហកម្ម​សិទ្ធិ​នេះ​ហើយ។

​តំណាង​ក្រុម​ហ៊ុន​ពិស្នុការដែល​ទទួល​ភារៈកិច្ច​វាយ​កម្ទេចអាគារ​នេះ​លោក ហេង ប៊ុនី ថា​រដ្ឋាភិបាល​បាន​ឲ្យ​សិទ្ធ​ក្រុម​ហ៊ុនក្នុង​ការ​វាយ​កម្ទេច​អាគារ​នេះហើយ​តែ​លោក​ថាក្រុម​ហ៊ុន​ត្រូវ​ការ​ពេល​រៀប​ចំ សំភារៈ ឧបករណ៍​បច្ចេក​ទេស និង​សុវត្ថិភាពជាមុន​សិន តែ​ថា​ពេល​វេលា​ដែល​នឹង​កម្ទេច​គឺ​ខ្លួន​មិន​ទាន់​ព្រៀង​ទុក​នៅ​ឡើយ​ ហើយ​ការ​វាយ​កម្ទេចនោះ​គឺ​ប្រើ​គ្រឿង​ចក្រ ជា​មួយ​កម្លាំង​កម្មករ​ដើម្បីវាយ​កម្ទេច។

អាគារប៊ូឌីញ(ស) ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa អភិវឌ្ឍក្នុងទឹក​ប្រាក់​​​​​​៨០​លានដុ​ល្លារ ។

គម្រោ​ង​នេះ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មី​កម្ពស់២១ជាន់ ដែ​ល​​​ក្នុង​នោះ​​​​​ទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ