ប្រធាន​បក្សប្រឆាំងអប​អរ​​ការចុះបញ្ជីប្រាសាទ​សំបូរ​ព្រៃ​គុក​ ​

ប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​បាន​ផ្ញើ​សារ​​ខ្លី​មួយ​នៅ​ថ្ងៃ​នេះ​អប​អរ​សាទ​រការ​ដាក់បញ្ចូល​តំបន់​​ប្រាសាទ​​សំបូរ​ព្រៃ​គុក​ចូល​ជា​បេតិកភណ្ឌពិភព​លោក។

កា​រផ្ញើ​សារ​​នេះគឺ​ទំនង​ជា​ធ្វើ​ឡើង​ឆ្លើយតបទៅនឹង​ការ​រិះគន់​ពី​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី និង​ជា​សមាជិ​រដ្ឋសភា គឺ​លោក ​ហ៊ុន ម៉ានី ដែល​ថាចង់​ឲ្យ​បក្សប្រឆាំង​ចូល​រួម​គាំ​ទ្រ​នូវ​អ្វី​ដែល​ជា​មោទនភាព​ជាតិ។

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រហ្វេស​បុករបស់​លោក​ថា «ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបាន​កើត​នៅលើទឹក​ដីមាតុ​ភូមិ​កម្ពុជា​ ជាទឹកដីសំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម។ ខ្ញុំសូម​គាំទ្រទាំងស្រុង នូវការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក​​»។

នៅល្ងាចថ្ងៃចន្ទនេះ មានព្រឹត្តិការណ៍ជួបជុំគ្នាដ៏ធំមួយនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បី​អបអរការ​ចុះបញ្ជីប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ពិធីនេះមានមនុស្សរាប់ម៉ឺននាក់ចូលរួម ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើអធិតីក្នុងពីធីនោះ។

កាលពី​សប្តាហ៍​មុន លោក​ ហ៊ុន ម៉ានី បាន​ថ្លែង​ក្នុង​សភាថាលោក​សំណូម​ពរដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​កុំ​យក​មុខ​មាត់​ប្រទេស​ជាតិ​ដើម្បី​ចំណេញ​នយោបាយ គួរ​តែចូល​រួ​ម​អបអរ​សាទរ​នូវ​អ្វី​ដែល​ជាមោទនភាព ដោយ​ថា​ដើម្បី​លើ​ក​តម្កើង​មុខ​មាត់​ប្រទេស​ជាតិ​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ