បក្ស​នយោ​បាយ​​ទាំង​ពីរ​ជួបគ្នា​​បន្ទាប់​ពី​ទស្សន​​កិច្ច​របស់​លោក ហ៊ុន សែន នៅ​អាមេរិក​

លោក កឹម​ សុខា(ធ្វេង)និង​លោក ស ខេង

[:en]អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ស ខេង និង​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ នឹង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែកនេះ ​នៅ​វិមាន​រដ្ឋ​សភា​ដែល​មន្រ្តី​គណ​បក្ស​ទាំង​ពីរ​អះ​អាង​ថា​ដើម្បី​បន្ត​ការ​ចរចា​បញ្ហា​សេស​សល់​និង​លើក​កម្ពស់​វប្ប​ធម៌​សន្ទនា​។

លោក សុខ ឥសាន មានប្រសាសន៍ថា​ពិត​ជា​មានជំនួបនៅថ្ងៃ​ស្អែកមែន តែ​លោក​មិនអាច​បញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោក​ក៏មិនទាន់អាច​បញ្ជាក់​ពី​មូលហេតុអ្វីបានជាមានជំនួបនេះ ហើយ​មានរបៀបវារៈអ្វីខ្លះនោះទេ។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ដឹង​​កម្ម​វត្ថុ​នៃ​ការ​ជួប​គ្នា​ហ្នឹង​ទេ គ្រាន់​តែ​ដឹង​ថា​​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​វប្ប​ធម៌​សន្ទនា”។​

តំណាង​រាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា​ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា​ជំនួបនេះ​គឺ​ជា​ជំនួប​ដូចលើកមុន”​ដែល​លោក​ថា​ដើម្បីពង្រឹងវប្បធម៌សន្ទនានិងជជែក​លើ​បញ្ហាដែលនៅសេសសល់ដូចជា​បង្កើន​​វប្បធម៌សន្ទនា​និង​ច្បាប់សហជីពជាដើម​។ លោកបានបដិសេធមិន​អត្ថាធិប្បាយ នៅពេលសួរថា​តើ​នឹង​មានរបៀបវារៈ​អ្វី​ទាក់ទង​នឹង​សកម្មជន​គណបក្ស​សង្រ្គោះជាតិនិង​សមាជិក​ព្រឹទ្ធ​សភា​ដែល​កំពុង​ជាប់​ពន្ធ​នាគារ។​

គួរ​បញ្ជា​ក់​គម្រោង​ជំនួប​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពីលោក ហ៊ុន សែន បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូលអាមេរិក-អាស៊ាន​​នៅ​​អាមេរិ​ក​ហើយ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍នេះ។ កាលពីក្នុង​ជំនួបកំពូល​នៅ​លើ​ទឹក​ដីអាមេរិកនេះ​​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដា​ក់ពន្ធនាគារដោ​យសារកា​រ​​បញ្ចេ​ញមតិរបស់​ពួកគេនោះទេ។​

លោក អូបាម៉ា បានថ្លែងថា​៖ “ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”

លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”។ លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ។

​មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិត​មួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួ​យចំ​នួនទៀ​តលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បានឲ្យដឹង​ថា​លោក​បញ្ជាឲ្យ​មន្រ្តី​​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក៕[:kh]អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ស ខេង និង​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ នឹង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែកនេះ ​នៅ​វិមាន​រដ្ឋ​សភា​ដែល​មន្រ្តី​គណ​បក្ស​ទាំង​ពីរ​អះ​អាង​ថា​ដើម្បី​បន្ត​ការ​ចរចា​បញ្ហា​សេស​សល់​និង​លើក​កម្ពស់​វប្ប​ធម៌​សន្ទនា​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ពិត​ជា​មានជំនួបនៅថ្ងៃ​ស្អែកមែន តែ​លោក​មិនអាច​បញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោក​ក៏មិនទាន់អាច​បញ្ជាក់​ពី​មូលហេតុអ្វីបានជាមានជំនួបនេះ ហើយ​មានរបៀបវារៈអ្វីខ្លះនោះទេ។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ដឹង​​កម្ម​វត្ថុ​នៃ​ការ​ជួប​គ្នា​ហ្នឹង​ទេ គ្រាន់​តែ​ដឹង​ថា​​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​វប្ប​ធម៌​សន្ទនា”។​

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​​ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា​ជំនួបនេះ​គឺ​ជា​ជំនួប​ដូចលើកមុន”​ដែល​លោក​ថា​ដើម្បីពង្រឹងវប្បធម៌សន្ទនានិងជជែក​លើ​បញ្ហាដែលនៅសេសសល់ដូចជា​បង្កើន​​វប្បធម៌សន្ទនា​និង​ច្បាប់សហជីពជាដើម​។ លោកបានបដិសេធមិន​អត្ថាធិប្បាយ នៅពេលសួរថា​តើ​នឹង​មានរបៀបវារៈ​អ្វី​ទាក់ទង​នឹង​សកម្មជន​គណបក្ស​សង្រ្គោះជាតិនិង​សមាជិក​ព្រឹទ្ធ​សភា​ដែល​កំពុង​ជាប់​ពន្ធ​នាគារ។​

គួរ​បញ្ជា​ក់​គម្រោង​ជំនួប​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពីលោក ហ៊ុន សែន បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូលអាមេរិក-អាស៊ាន​​នៅ​​អាមេរិ​ក​ហើយ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍នេះ។ កាលពីក្នុង​ជំនួបកំពូល​នៅ​លើ​ទឹក​ដីអាមេរិកនេះ​​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដា​ក់ពន្ធនាគារដោ​យសារកា​រ​​បញ្ចេ​ញមតិរបស់​ពួកគេនោះទេ។​

លោក អូបាម៉ា បានថ្លែងថា​៖ “ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”

លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”។ លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ។

​មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិត​មួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួ​យចំ​នួនទៀ​តលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បានឲ្យដឹង​ថា​លោក​បញ្ជាឲ្យ​មន្រ្តី​​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ