រុស្ស៊ី​បណ្ដេញ​អ្នក​ការទូត​អង់គ្លេស​២៣​រូបចេញ​ពី​ប្រទេស​ខ្លួន​ក្នុង​ជម្លោះ​បំពុល​ភ្នាក់ងារ​ចារកម្ម

រូបភាព៖ channelnewasia

រុស្ស៊ី​បាន​សម្រេច​បណ្ដេញ​មន្ត្រី​ការទូត​អង់គ្លេស ២៣​នាក់​ចេញ​ពី​ប្រទេស​ខ្លួន និង​បាន​បិទ​ស្ថាន​កុងស៊ុល​របស់​អង់គ្លេស​មួយ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អង់គ្លេស ដែល​បាន​បណ្ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​ខ្លួន នៅ​ក្នុង​ជម្លោះ​បំពុល​ភ្នាក់ងារ​ចារកម្ម​ ដែល​បាន​ជំរុញ​ឲ្យ​មាន​ជម្លោះ​ការទូត។ នេះ​បើតា​ម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុង​មូស្គូ​ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​នឹង​ផ្អាក​សកម្មភាព​របស់​ក្រុម​ប្រឹក្សា​​អង់គ្លេស​នៅ​រុស្ស៊ី នៅ​ក្នុង​វិធានការ​សងសឹក​ បន្ទាប់​ពី​រុស្ស៊ី​បាន​កោះ​ហៅ​អគ្គរាជ​ទូត​អង់គ្លេស លោក Laurie Bristow។

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​សម្រេច​នេះ បន្ទាប់​ពី​អង់គ្លេស​សម្រេច​បណ្ដេញ​អ្នក​ការទូត​រុស្ស៊ី ២៣​រូប​ចេញ​ពី​អង់គ្លេស និង​ការ​ផ្អាក​ទំនាក់​ទំនង​កម្រិត​ខ្ពស់​នៅ​ដើម​សប្ដាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ