ភរិយាសពលោក កែម ឡី ប្រកាសចូលរួមសកម្មភាពសង្គមដើម្បីជំរុញប្រជាធិបតេយ្យនៅកម្ពុជា

អ្នកស្រី ប៊ូ រចនា (FB: Rachna Bou)

ភរិយាសពអ្នកវិភាគនយោបាយ លោក កែម ឡី បានប្រកាសចូលប្រឡូកសកម្មភាពសង្គម បន្ទាប់​ពី​អ្នក​ស្រី​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅប្រទេសទីបី។

អ្នកស្រី ប៊ូ រចនា អះអាងនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា ការប្រកាសចូលរួមសកម្មភាពសង្គម គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ទាមទារលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយនៅកម្ពុជា។

អ្នកស្រី ប៊ូ រចនា​ សរសេរលើហ្វេសប៊ុកនៅថ្ងៃនេះថា៖ «នាងខ្ញុំ ប៊ូ រចនា ភរិយាលោកបណ្ឌិត កែមឡី នឹងចូលរួមរាល់សកម្មភាពសង្គម ជាមួយបងប្អូនជនរួមឈាមខ្មែរនៅគ្រប់ទិសទី ជាពិសេស ជាមួយបងប្អូនរួមឈាមខ្មែរនៅប្រទេសអូស្ត្រាលី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា និងដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា»។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ អ្នកស្រី ប៊ូ រចនា និងកូនប្រុស ៥នាក់ បានទៅដល់ប្រទេសអូស្ដ្រាលី និង​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​នេះជាផ្លូវការ បន្ទាប់ពីអ្នកស្រី និងកូនៗ បានសម្ងំ​រស់នៅប្រទេសថៃជិត ២ឆ្នាំ ចាប់​តាំង​ពីលោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​បាញ់​ប្រហារ​កាលពីខែកក្កដាឆ្នាំ២០១៦។

អ្នកស្រី ប៊ូ​ រចនា ត្រូវគេមើលឃើញថា បានចូលរួមជាមួយអ្នកធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី១៧ និង១៨ ខែ​មីនាកន្លងទៅផងដែរ នៅពេលលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ