សមត្ថកិច្ចខេត្ដឧត្ដរមានជ័យឃាត់ខ្លួនពលរដ្ឋ៥០នាក់ ​ខណៈស្វែងរកដំណោះស្រាយដីធ្លី

ប្រជាពលរដ្ឋប្រមាណ៥០នាក់ នៅស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេកំពុងស្វែងរកដំណោះស្រាយជម្លោះដីធ្លី ពីអាជ្ញាធរខេត្ដនេះ។

គេហទំព័រនគរបាលជាតិចុះថ្ងៃទី១៩ខែឧសភានេះ បានឲ្យដឹងថា ការឃាត់ខ្លួនអ្នកមាន​ជម្លោះដីធ្លីនេះ ដោយ​សារ​​ពួកគេ​ស្វែងរកដំណោះស្រាយពីអភិបាលខេត្ដឧត្ដរមានជ័យ លោក ស ថាវី បន្ទាប់ពីអាជ្ញាធរសន្យាដោះស្រាយសំណងពីផលប៉ះពាល់ដល់ពួកគាត់កាលពីឆ្នាំ២០១៧។ នគរបាលជាតិ បានឲ្យដឹងទៀតថា ពលរដ្ឋទាំងនោះ មានចំនួន៥០នាក់ ស្រី១៩នាក់​ រួមទាំងមធ្យោបាយធ្វើដំណើរផងដែរ ស្ថិតនៅឃុំពង្រ​ស្រុកចុងកាល់។

ទោះជាយ៉ាងណា ការឃាត់ខ្លួននេះ ត្រូវបានដោះលែងវិញ បន្ទាប់ពីមានអាជ្ញាធរសន្យា​ដោះស្រាយជូនពួកគាត់នៅពេលក្រោយ។ បើតាមគេហទំព័រនគរបាលជាតិ កាលពីពាក់កណ្ដាលឆ្នាំ២០១៦ អភិបាលខេត្ដឧត្ដរ​មានជ័យលោក ស ថាវី បានសន្យាផ្ដល់ដីពីរហិកតាបន្ថែមទៀត ក្នុងមួយគ្រួសារ ដល់ពលរដ្ឋដែលរងផលប៉ះពាល់នូវជម្លោះដីធ្លី ក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប៉ុន្ដែមកដល់ពេលនេះមិនមានដំណោះស្រាយនៅឡើយ ទើបពួកគាត់នាំគ្នាមកសុំអន្ដរាគមន៍ពីអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ