ជប៉ុននឹងរុះរើគណៈរដ្ឋមន្ត្រីដោយសារការងារធ្លាក់ចុះ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយសារមានការសង្ស័យថា ការងាររដ្ឋាភិបាលរបស់លោក​បានធ្លាក់ចុះ ដែលត្រូវការរៀបចំកម្លាំងថ្មីទៀតជំរុញប្រសិទ្ធភាពរបស់រដ្ឋាភិបាលឲ្យបានខ្លាំង។​

តាមប្រភពមន្ត្រីរដ្ឋាភិបាលនិងបណ្តាញផ្សព្វផ្សាយមួយចំនួនអះអាងថា រដ្ឋាភិបាលលោកអាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីនៅខែសីហាឬកញ្ញាខាងមុខនេះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

តាមចុះផ្សាយឲ្យដឹងថា លោក អាបេ អាចផ្លាស់ប្តូរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Taro Aso ទៅធ្វើការស្និទជាមួយ​រដ្ឋមន្ត្រីគ្រប់គ្រងគណៈរដ្ឋមន្ត្រី​លោក​ Yoshihide Suga តែគេមិនទាន់ដឹងច្បាស់ថា តំណែងនេះ​អាចនឹងដូរទៅ​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​លោកស្រី​ Tomomi Inada រដ្ឋមន្ត្រីក្រសួងការបរទេស Fumio Kishida ឬ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Nobuteru Ishihara។

តាមការស្ទង់មតិនៅពេលថ្មីៗនេះ គឺបង្ហាញថា ការដឹកនាំរបស់លោក​អាបេ មានការថយចុះយ៉ាងខ្លាំង។ តាមការចុះផ្សាយរបស់កាសែត Mainichi គឺការធ្លាក់ចុះពី ១០ទៅ ៣៦% ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែធ្នូឆ្នាំ២០១២មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ