ក្រសួងអប់រំឲ្យពង្រឹងវិន័យនិងការគ្រប់គ្រងគ្រូនៅសាលារដ្ឋ

ក្រសួងអប់រំ យុវជន និង កីឡាបានជំរុញឲ្យមន្ត្រីក្រោមឱវាទចាត់វិធាន​ការពង្រឹងវិន័យ ​និង ការ គ្រប់គ្រប់​បុគ្គលិក​អប់រំ(គ្រូបង្រៀន)​ ​នៅគ្រប់គ្រឹះស្ថាន​អប់រំសាធារណៈទាំងអស់។

ក្នុងលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករា ដែលចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ផ្ញើទៅ​កាន់ប្រធានមន្ទីរអប់រំយុវជន និង​កីឡារាជធានី ខេត្តឲ្យចាត់វិធាន ការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រនៅ​គ្រឹះ​ស្ថាន​​សាធារណៈឲ្យបានល្អ។

ក្នុងលិខិតដដែលនោះក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថាបុគ្គលិកអប់រំខ្លះ(គ្រូបង្រៀន)​នៅក្នុងគ្រឹះស្ថានអប់រំសាធារណៈមួយចំនួន នៅមិនទាន់អនុវត្ត ពេល វេលាបំពេញការងារ និង គោរពម៉ោង​បង្រៀ​ន​បានពេញលេញនៅឡើយ ដែលជាហេតុ​ធ្វើប៉ះ ពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស ថែម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អដល់ អ្នកដែលខិតខំ​បំពេញ​ការងារផងដែរ។

លិខិតដដែលក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិក អប់រំ ឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជធានី​ខេត្តត្រូវ ពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ វត្តមាន បុគ្គលិកអប់រំនៅគ្រឹះស្ថានសាធារណៈ។

ជាមួយគ្នានោះក្រសួងក៏ជំរុញឲ្យអនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារ​ចំពោះ​​បុគ្គលិកចូលយឺ តហើយចេញមុនម៉ោង និង បុគ្គលិកដែលអនុវត្តកាតព្វកិច្ចដោយ​មិនមា​នការទទួលខុសត្រូវ ប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួស​ដោយខ្លួន​ឯង​ទៅ​បំពេញការងារ​ក្រៅខុសពីបទបញ្ជា ឬយក ការងារក្រៅមកឡូកឡំក្នុងម៉ោងបង្រៀន ឬអវត្តមានដោយពុំមាន​មូលហេតុច្បាស់ លាស់។ បន្ថែមលើនោះក្រសួងអប់រំក៏ជំរុញឲ្យគ្រូបង្រៀនមានការស្លៀកពាក់ឲ្យសមរម្យក្នុងពេលបំពេញការងារ ដូចជាហាម «មូរដៃអាវ» ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ