អាមេរិកចោទអ៊ីរ៉ង់ថាកំពុងបង្កគ្រោះថ្នាក់ឲ្យមានការភ័យខ្លាច

រដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក Rex Tillerson បានចោទអ៊ីរង់ថា បានធ្វើសកម្មភាពបង្កជម្លោះបណ្តាលឲ្យមានការភ័យខ្លាច បំផ្លាញស្ថិរភាពនៅមជ្ឈឹមបូព៌ា និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក​ Tillerson ចោទថា អ៊ីរ៉ង់កំពុងធ្វើដំណើរទៅរកផ្លូវមួយដូចកូរ៉េខាងជើង ដែលឃ្លាតឆ្ងាយពីពិភពលោក​។នេះបើតាមសារព័ត៌មានBBC។​​

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ ថ្មីៗនេះ បានបញ្ជាឲ្យមានការពិនិត្យឡើងវិញពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់។​

ទោះយ៉ាងសហរដ្ឋអាមេរិកជំរុញឲ្យទីក្រុងតេអេរ៉ង់ ត្រូវតែអនុវត្តន៍តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥។  អ៊ីរ៉ង់ មួយរយៈកាលកន្លងទៅនេះ មិនដែលបានផ្តល់ដំណឹងជាសាធារណៈពីការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែនោះទេ។​ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ពីប្រទេសលោកខាងលិចដែលថា អ៊ីរ៉ង់កំពុងអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែ។​

កាលពីថ្ងៃអង្គាររដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានចោទកូរ៉េខាងជើងថា កំពុងព្យាយាមបង្កជម្លោះជាបន្តបន្ទាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធមីស៊ីលប៉ុន្តែបរាជ័យកាលពីចុងសប្តាហ៍មុន។​ កូរ៉េខាងជើងបញ្ជាក់ថា អាចនឹងមានការបាញ់សាកល្បងអាវុធមីស៊ីលរាល់សប្តាហ៍ និងបានព្រមានពីការទប់ទល់ចំពោះសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក។​

ចំណែកក្នុងសេចក្តីថ្លែងការណ៍របស់លោក Tillerson កាលពីម្សិលមិញ បញ្ជាក់ថា ធ្វើការពិនិត្យឡើងវិញ លើការដកទណ្ឌលើអ៊ីរ៉ង់ផ្ញើទៅសភាហើយ ដើម្បីបន្តចំណាត់ការរបស់អាមេរិកលើអ៊ីរ៉ង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ