រដ្ឋាភិបាលថា ៣ខែដើមឆ្នាំ២០១៧នេះ ខ្លួនប្រមូលពន្ធបានជិត៨០០លានដុល្លារ កើនលើសឆ្នាំមុនស្ទើរគុណនឹងពីរ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា រយៈពេល៣ខែដើមឆ្នាំ២០១៧នេះ ក្រុមមន្ត្រីរបស់ខ្លួនប្រមូលពន្ធអាករ បានចំនួន៧៦៨,៦២លានដុល្លារ ស្នើនឹង៤៤,៨០ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលចំនួននេះកើនលើសឆ្នាំមុន ៣៦៨,៧១លានដុល្លារ ឬប្រមូលបាន៩២,២០ភាគរយ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា ចំណូលកើនឡើងនេះ បណ្តាលមកពីសកម្មភាពអាជីវកម្មមួយចំនួនមានការកើនឡើង ជាពិសេសវិស័យផលិតយានយន្ត វិស័យកសិកម្ម វិស័យស្រាវជ្រាវ និងរុករករ៉ែ និងវិស័យសិក្សាអប់រំ៕