IS អះអាងថាពួកគេជាអ្នកវាយប្រហារសម្លាប់នគរបាលនៅបារាំង

ក្រុមរដ្ឋឥស្លាម ​IS អះអាងថា ពួកគេជាអ្នករៀបចំបើកការវាយប្រហារនៅ Champs Elysees ដែលបណ្តាលឲ្យនគរបាលស្លាប់ និង របួសកាលពីម្សិលមិញ គឺហេតុការណ៍នេះកើតឡើងមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសនេះត្រូវចាប់ផ្តើម។​

ហេតុការណ៍បាញ់ប្រហារនោះ គឺក្រុមអ្នកបាញ់បានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិបាញ់លើរដ្ឋយន្តនគនរបាលនៅលើផ្លូវដែលល្បីមួយនៅលើពិភពលោក​អំឡុងម៉ោង​៩និង០០នាទីយប់។ ការបាញ់ប្រហារនេះត្រូវបានគេសន្និដ្ឋានថា ជាអំពើភេរវកម្ម ហើយបានបណ្តាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និង អ្នករស់នៅក្បែរតំបន់នោះ។​

បន្ទាប់ពីការបាញ់មន្ត្រីរដ្ឋាភិបាលបណ្តាលឲ្យស្លាប់និង រងរបួសមក​ ខ្មាន់កាំភ្លើងត្រូវបានគេបាញ់ស្លាប់ នៅពេលដែលជននោះព្យាយាមរត់គេចពីកន្លែងកើតហេតុ។ នេះបើតាមប្រភពនគរបាលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFP។

ជុំវិញហេតុការណ៍នេះ ក្រុមភេរវកម្មរដ្ឋឥស្លាម ដែលកំពុងបើកការវាយប្រហារនៅក្នុងប្រទេស៊ីរី និង អ៊ីរ៉ាក់អះអាងថា ពួកគេជាអ្នកធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ