គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០ស្លាប់មនុស្សអស់៣នាក់

គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ខែមេសាបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និង៨នាក់ផ្សេងទៀតរងរបួស ហើយចំណែកយានយន្តមួយចំនួនរងការខូចខាត។​

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៨លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៣នាក់ (ស្រី១) និងរងរបួសស្រាល៥នាក់ (ប្រុស) ។ រយៈពេលនៃគ្រោះថ្នាក់ចរាចរណ៍នេះ ចាប់ផ្តើមពីម៉ោង​១៤និង០០នាទីថ្ងៃទី១៩ដល់ម៉ោង​១៤និង០០នាទីថ្ងៃទី២០ខែមេសា។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿងក្នុងនោះម៉ូតូ៩គ្រឿង។​ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដោយសារ ការបើកលឿន មិនប្រកាន់ស្តាំ និង បើកក្នុងស្ថានភាពស្រវឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ