ក្រុមប្រឹក្សាសន្តិសុខ UN ព្រមានដាក់ទណ្ឌកម្មជាថ្មីលើកូរ៉េខាងជើង​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទីព្រហស្បតិ៍ បានថ្កោលទោសខ្លាំងលើកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលនៅពេលថ្មីៗនេះ និង គំរាមដាក់ចេញទណ្ឌកម្មជាថ្មីទៀតប្រឆាំងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលមិនបញ្ជាក់អត្តសញ្ញាណមួយ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខមានវិមានការលើកូរ៉េខាងជើង ដោយបញ្ជាក់ថា ការបាញ់នុយក្លេអ៊ែរបស់កូរ៉េខាងជើងគឺជាសកម្មភាពផ្ទុយពីច្បាប់ ដែលបានធ្វើឲ្យមានភាពតានតឹងក្នុងតំបន់ និង ប្រឈមបញ្ហាធំទៅថ្ងៃអនាគត។​

ក្រុមប្រឹក្សាសន្តិសុខ បានព្រមានថា ស្វែងរកការដាក់សម្ពាធឲ្យសមស្របណាមួយ រួមទាំងការដាក់ទណ្ឌផង ដើម្បីព្រមានចំពោះការបាញ់សាកល្បងអាវុធមីស៊ីល និង នុយក្លេអ៊ែ។​

នៅពេលដែលមានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់នោះ ការព្រមព្រៀងពីការដាក់ទណ្ឌអាចនឹងមាននៅពេលឆាប់ៗខាងមុខនោះ។​

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​លោក​ស្រី Nikki Haley ថ្លែងថា អាមេរិកបានចាប់ផ្តើមស្វែងរកការដាក់សម្ពាធ និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីប្រឆាំងកូរ៉េខាងជើង។​

អាមេរិកបានព្រាងសេចក្តីថ្លែងការណ៍ ត្រៀមដាក់ទណ្ឌបន្ទាប់ ពីរុស្ស៊ី ប្រើភាសាការទូតថា ត្រូវស្វែងរកដំណោះស្រាយដោយសន្តិភាព និង សន្តិវិធី។​ ទីក្រុងម៉ូស្គូបានរារាំងបំណងដាក់ទណ្ឌកម្មនានាលើកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ