សេង សូណា ​​​​​ប្រកាសមិនខ្វល់ការរិះគន់រឿងស៊ិចស៊ី បន្តទាំងជំហរសម្ដែងឈុត​​​​​រោលរាល

តារាសម្ដែង​ស៊ិចស៊ី ​កញ្ញា សេង សូណា (វង្ស សុម៉ាលីន)

​​បើទោះជាមុននេះ​បន្តិច ​តារា​សម្ដែង​​ស៊ិចស៊ី ​កញ្ញា ​​ដេនី ក្វាន់ ត្រូវបានក្រសួង​វប្បធម៌​​​​​​​​​​​​​​​ចេញច្បាប់មិនអោយ​​​​បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍​​​​​រហូតដល់​​​​១ឆ្នាំ ​ដោយសារតែ​​នាង​មានទម្លាប់​​​​​បង្ហោះរូបស៊ិចស៊ី​​ជាសាធារណៈ ក៏​​តារាសម្ដែង​ស៊ិចស៊ីមួយរូប​ទៀតគឺ ​កញ្ញា សេង សូណា ដែល​​​​​ខ្លាំង​ក្នុងភាព​ស៊ិចស៊ីដែរនោះ បានប្រកាស​យ៉ាងមុតមាំថា
នាងមិន​​ប្ដូរ​ជំហរ​​​​​​លុបចោល​​​​​វិធានការ​​​​ស៊ិចស៊ីនេះ​ទេ។

​នាងបានទាំងប្រកាសថា​​នាង​​​ទទួល​សម្ដែង​ក្នុង​ភាពយន្តជា​តួអង្គ​​​​​​​​ដែល មាន​ឈុត​ឆាកស្នេហ៍រោលរាល​​​ ​​​ដោយមិន​ខ្វល់ពីការ​រិះគន់​នោះផង។ ថ្លែងក្នុងពិធីខួបកំណើត​កាលពីថ្ងៃទី​​២១ មករា ​នៅ​​​បុរីល្អពេញចិត្ត​​​​​ ក្នុងឫស្សីកែវ ​កញ្ញានិយាយថា ​​​​​​​​​​មហាជន​ភាគច្រើន​​បានស្គាល់ថា​នាង​ជាតារា​ស៊ិចស៊ី ដូច្នេះ​បើ​នាង​​​​​​ប្ដូរទម្លាប់មកជាតារា​ស្រគត់ស្រគំ
គឺមហាជន​​ពិតជាឈប់ស្គាល់​​នាង ឬអាចមើលនឹងលែងស្គាល់។

​​យ៉ាងណាមិញ ​​នាងថា​​ខ្លួន​បង្ហាញភាព​ស៊ិច​​ស៊ី​ក្នុងការ​​​កម្រិតមួយដែល​មហាជនអាចទទួលយកបាន​ប៉ុណ្ណោះ
គឺមិនដល់ថ្នាក់​​ធ្វើអោយ​ប៉ះពាល់ណាមួយ​​​បណ្ដាលអោយមានប្រតិកម្មដល់ក្រសួង​នោះឡើយ។ ​​​នាង​បានបន្តថា
​ភាពស៊ិចស៊ីគឺជាអ្វីដែល​នាង​​​​​​​​មិនអា​ច​បោះ​បង់ ​​ហើយបើ​ទោះជាស្ទីលរបស់នាង​​​​​​​ត្រូវបាន​​មហាជនមួយចំនួន​​រិះគន់មិនខុសគ្នាពី​​កញ្ញា ដេនី ក្វាន់ ​ក៏នាង​ប្រកាសថា​ គឺ​​នាង​​​​​មិនខ្វល់នោះទេ ដោយសារតែភាពស៊ិចស៊ីទាំងនោះ គឺនាង​បង្ហាញតែពេលសម្ដែង​​ក្នុងរឿងឬក្នុងភាពយន្តប៉ុណ្ណោះ។

​​​​នាង​បានទាំង​​​​​​​លើកសរសើរថា​ភាព​ស៊ិច​ស៊ីដែលនាង​បានបង្ហាញ បានជួយអោយនាង​ទទួលបានជោគជ័យ​​ទាំង​ការងារ​សិល្បៈនិងការងារ​​​ខាងក្រៅសិល្បៈនោះផង។

នាងនិយាយថា ​«​​​សម្រាប់ខ្ញុំ​​អត់​​ខ្លាចអ្នកណា​​​​រិះគន់​រឿងថាខ្ញុំ​ស៊ិចស៊ីហ្នឹង​ទេ ​​ព្រោះរាល់ថ្ងៃបើកុំ​​​តែចឹងក៏​​​​​​​ខ្ញុំប្រហែលមិន​​អាចជោគជ័យ​​​​​ដល់ប៉ុណ្ណឹងដែរ!»។

នាងអះអាងថា​​​ក្រៅពីការងារ​សិល្បៈដែលមានការរីកចំរើនខុសគ្នាដាច់ឆ្ងាយ​​​ មុនពេល​ដែលនាង​​​​​​មិនទាន់ហ៊ាន​បញ្ចេញភាពស៊ិចស៊ី នាង​ក៏ទទួល​​​ជោគជ័យក្នុង​ការ​លក់ដូរផលិតផល​​​នៅ​តាមអនឡាញ​ដែលរកចំណូលបានច្រើន​​​​​​​ពាន់ដុល្លារ​​ក្នុងមួយខែៗនោះផង។

នាងទើបត្រូវបាន​ផលិតករ​ភាពយន្ត​មកពីអាមេរិក​​​​​​​ចំនួន​​២​ក្រុមហ៊ុន​​កុងត្រា​អោយសម្ដែងជាតួអង្គស៊ិចស៊ី ដែលមាន​​ឈុត​​​​​​ស្នេហារោលរាល​​ ដែលនឹងចេញសម្ដែង​​នៅ​អំឡុងខែ​​​កុម្ភៈនោះផង ដោយ​​​​​​​ក្នុងរឿងទាំងពីរនោះនាង​​បាន​​បញ្ជាក់ថា​​​មិនខ្លាច​ការ​​​​រិះគន់​នៅ ពេលទទួលសម្ដែងនោះទេ ដោយសារតែមុន​ចុះ​​ថត​​គឺភាពយន្តនោះសុទ្ធតែបានសុំ​​ច្បាប់របស់ក្រសួងពាក់ព័ន្ធនៅកម្ពុជារួចរាល់។

នាង​និយាយថា​ «​​​​​​​​​​កន្លងមក​ខ្ញុំសម្ដែង​ជាតួអង្គ​ស្នេហា​រោលរាល​​យ៉ាង​ជោគជ័យច្រើនរឿង​ហើយ ឥឡូវនៅខែកុម្ភៈនេះ ខ្ញុំកុងត្រាសម្ដែងរឿងអោយ​​អាមេរិក​​​២​រឿងទៀតហើយ​​ ដែលរឿងទាំង​ពីរ​គឺសុទ្ធតែ​​​​​​​​មានប្លង់ស្នេហា​រោលរាលតែម្ដង ហើយខ្ញុំអត់គិតថាក្រោយពេលសម្ដែង​ហើយមានការ​​​ប្រកាស​​បិទខ្ញុំពី​សិល្បៈ​អី​ដូច ​​ដេនី ក្វាន់ ទេ ​ព្រោះ​បើ​​ក្រសួងអោយគេថត​រឿង​ហ្នឹងមានន័យ​ថា​​​ខ្ញុំសម្ដែងក្នុងរឿងហ្នឹង​​ក៏​​មិន​ខុសដែរ»។

សេង សូណា បញ្ជាក់ថាការសម្ដែងក្នុងស្រុកមិន​សូវមាន​​ឱកាសបានសម្ដែងនោះទេ ដោយសារតែ​​​​​ភាពយន្តដែល​​ទាក់ទង​​​អោយនាង​​ចេញសម្ដែង​ច្រើនតែអោយ​តម្លៃទាប ហើយតម្រូវអោយ​​នាងសម្ដែង​​​​​រយៈពេលវែងប៉ះពាល់ដល់ការងារ​​​​​របស់នាង​​​​ផ្សេង​។

​​ប៉ុន្តែសម្រាប់ការសម្ដែង​​​របស់នាងជាមួយ​នឹង​ផលិតកម្មបរទេស​កន្លងមក គឺ​​​គេ​​មាន​​ផែនការ​ច្បាស់លាស់សម្រាប់​ថ្ងៃ​ចេញសម្ដែង ហើយតម្លៃ​​​ក៏​​​​​​​​​ល្អ ​​បើទោះជានាងត្រូវគេ​​អោយសម្ដែងតែជានារី​ស៊ិចស៊ី និង​​​មាន​​​ប្លង់ស្នេហា​រោល​​រាល​​​ដែលមិនសូវសម​​​ភ្នែក​របស់អ្នកគាំទ្រក្នុងស្រុក។

​​នាង​​ប្រកាសថា​​​នឹង​បន្តជំហរ​​បែបនេះ​​​​សម្រាប់​ឆ្នាំ​ថ្មីដោយមិនបោះ​បង់​​​​​​​​​​ដោយនាងរំពឹងថា​​​​​ជំហរ​ស៊ិចស៊ីរបស់នាង
​នឹងជួយអោយនាង​ទទួលបានទីផ្សារ​​សម្ដែង​ជាមួយ​ផលិតករបរទេស​កាន់តែច្រើននោះផង។ ​​មាន​ហេតុ​​ផលតែមួយគត់ដែល​ជួយ​អោយ​​នាងទាក់​ភ្នែកផលិតករ​បរទេស ហើយទទួលបាន​ការសម្ដែងក្នុងរឿង​​​​បរទេស​​​​​ទាំងក្នុងរឿងមុន​ៗ និង​២រឿង​​ថ្មីដែលត្រៀមចេញ​ថត គឺដោយសារតែ​ភាពស៊ិចស៊ី និង​​ភាពក្លាហានក្នុងការ​ហ៊ានសម្ដែង​​​​​ក្នុងឈុត​ស្នេហារោលរាលនេះឯង។

​​​​យ៉ាងណាមិញ នាងថា​​ខ្លួនស្ថិតក្នុងការ​បរាជ័យ​នូវរឿងស្នេហា ដោយសារ​មកទល់ពេលនេះ គឺបេះដូងរបស់នាង​នៅតែ​ទំនេរ​​ ហើយមិនទាន់មានបុរស​ណាម្នាក់​​​​ជាម្ចាស់ចិត្ត​នៅឡើយ។ នាងថា​​​​​​បុរសដែល​តាមស្រឡាញ់នាង​​ច្រើនតែមកលេងសើច ​​ហើយមិន​ផ្ដល់​កិត្តិយសអោយ​នាង​​ទើប​ចំណង​ទាក់ទង​​​របស់បុរសទាំងនោះ ​មិន​អាចចាត់ទុកជាស្នេហា។

នាងប្រកាសថា​បុរសដែល​នាង​ជ្រើស​រើស​​លុះត្រាតែ​​​​​​​​​​​​​​​ចេញមុខស្ដីដណ្ដឹង និង​​ហ៊ានរៀបការ​​ជាមួយ​នាង​តាមច្បាប់
តែបើ​​ត្រឹមតែ​​មក​​​លិបល​ៗ​​​​នោះទេ គឺនាង​មិន​​​​​​​ព្រមទទួលឡើយបើទោះជានាងជានារីស៊ិចស៊ី ដែល​​​​​​ត្រូវគេ​​វាយតម្លៃថា​​ទំនងជា​រាយមាយក្នុងរឿង​ស្នេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ