កម្ពុជាគ្រោងធ្វើទិវាមួយម៉ោងសម្រាប់ភពផែនដី

កម្ពុជានឹងប្រារព្វទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្រសួងបរិស្ថានព្រឹកមិញនេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា នេះជាចលនា ដើម្បីដោះស្រាយរួមគ្នារាល់ការប្រឈមទាំងឡាយពាក់ព័ន្ធបញ្ហាបរិស្ថាន។ លោកលើកឡើងបន្ថែមថា ក្នុងកម្មវិធីសំខាន់នៅថ្ងៃ២៥មីនានោះ នឹងបិទភ្លើងមួយរយៈជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន។

លោក ឈិត​ សំអាត ប្រធានអង្គការ WWF កម្ពុជា មានប្រសាសន៍ក្នុងសន្និសីទនេះដែរថា ប្រធានបទសំខាន់គឺផ្តោតលើការប្រើប្រាស់ធនធានដោយនិរន្តភាព ដើម្បីចូលរួមការកាត់បន្ថយ​ការប្រែប្រួលអាកាសធាតុ។ លោកសូមឲ្យមានការប្តេជ្ញាចិត្តជាលក្ខណៈបុគ្គលដូចជា ការមិនចូលរួមប្រើប្រាស់ឈើប្រណិត កាត់បន្ថយការកាប់បំផ្លាញឈើធំៗ និងចូលរួមចំណែកមិនបរិភោគសត្វព្រៃ។

លោក ឈិត​ សំអាត ក៏អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមចលនានេះ ឲ្យបានច្រើននៅថ្ងៃទី២៥មីនា នៅមុខវត្តបទុមវត្ត ហើយមានការសំដែងសិល្បៈយ៉ាងសំបូរបែបចាប់តាំងពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ៨:៣០នាទី ជាកម្មវិធីបិទភ្លើង។

នេះជាលើកទី៥ ដែលកម្ពុជាបានប្រារព្ធទិវានេះ ហើយឆ្នាំនេះ​ជាគម្រប់ខួបទី១០​របស់ពិភពលោកដែលលើកទីមួយ ធ្វើនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី​ដោយអង្គការ WWF ដោយមានជាង១៧០ប្រទេស បានចូលរួមប្រារព្វទិវានេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ